(ហាណូយ)៖ កីឡាករឃីកបុកស៊ីងកម្ពុជា លន បញ្ញា ទទួលបានត្រឹមមេដាយប្រាក់ បន្ទាប់ពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះវៀតណាម Nguyen The Huong ដោយពិន្ទុលើវិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម ។

នេះគឺជាមេដាយប្រាក់ទី២ ដែលក្រុមអត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា ដណ្ដើមបានជូនជាតិ បន្ទាប់ពីកីឡាករ កាន់ ម៉េងហុង ដែលឈ្នះមេដាយប្រាក់ដូចគ្នា។ តែយ៉ាងណាកម្ពុជា ក៏ដណ្ដើមបានមេដាយមាស ១គ្រឿងរួចមកហើយ ដោយកីឡាករ ទូច រ៉ាឆាន់ នៅរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ ។

ក្រុមអត្តពលិកឃីកបុកស៊ីងកម្ពុជា នៅសល់កីឡាករ ១រូបទៀត ដែលត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ និងដណ្ដើមមេដាយមាស គឺកីឡាករ ឈឿង ល្វៃ ដែលត្រូវជួបកីឡាករថៃ Thongchai Tapphli លើវិញ្ញាសាទម្ងន់ ៧១គីឡូក្រាម៕