(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន ខេអិនស៉ីជី បានរៀបចំកម្មវិធីជួបជុំភ្ញៀវកិត្តិយសរបស់ SUMITOMO អេស្កាវ៉ាទ័រជប៉ុន នៅភោជណីយដ្ឋានទន្លេបាសាក់២។ ការរៀបចំកម្មវិធីនេះឡើងគឺដើម្បី កសាងទំនុកចិត្តអតិថិជនទៅលើការជ្រើសរើសផលិតផល និងសេវាកម្ម។

គួរបញ្ជាក់ផងដែរថា យីហោ SUMITOMO ស៊ូមីតូមូ ជាប្រភេទគ្រឿងចក្រដែលមកពីប្រទេសជប៉ុន ហើយម៉ាកនេះមានអាយុកាលជិត១០០ឆ្នាំមកហើយ ក្នុងការបម្រើដល់អាជីវកម្មទូទាំងពិភពលោក ដែលត្រូវបានទទួលស្គាល់ថាជាគ្រឿងចក្រដែលមានជំនាញលើសគេ ក្នុងការសម្រួលការងារការដ្ឋាន សាងសង់ផ្សេងៗ ជាពិសេសស៊ីប្រេងតិច ការងាររហ័ស ជួយសន្សំសំចៃប្រេង និងសន្សំសំចៃថវិការសម្រាប់ម្ចាស់អាជីវម្ម។ ដោយយោងលើមូលហេតុដ៏អស្ចារ្យនេះ ទើបក្រុមហ៊ុន ជ្រើសរើសយកយីហោនេះ ដើម្បីជាប្រយោជន៍ដ៏ត្រឹមត្រូវសម្រាប់អតិថិជន។

នៅក្នុងកម្មវិធីនេះដែរ ក៏មានការធ្វើបទបង្ហាញអំពី គុណតម្លៃ និងអត្ថប្រយោជន៍របស់គ្រឿងចក្រនីមួយៗដោយក្រុមបច្ចេកទេសជំនាញ ការបន្ថែមជូនកម្មវិធីប្រម៉ូសិន លើការ បង់រំលស់រហូតដល់ ៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ទាបបំផុត មួយខែបង់ត្រឹមតែ ១៤០០ដុល្លាតែប៉ុណ្ណោះ ។

លោក ប្រាថ្នា បានបង្ហាញពីភាពសប្បាយរីករាយក្នុងការចូលរួមកម្មវិធីមួយនេះ ដោយបញ្ជាក់ថា «SUMITOMO គឺជាអេស្កាវ៉ាទ័ររបស់ជប៉ុន ដែលមានគុណភាពល្អពិតៗ ប្រើស្រួល ស៉ីប្រេងតិច ១ម៉ោងស៉ីតែ 13.9 លីត្រតែប៉ុណ្ណោះ។ ក្រុមហ៊ុន បានប្តេជ្ញាចិត្តថា នឹងផ្តល់សេវាកម្មរហ័សជូនអតិថិជន ជាពិសេសការរក្សាជូននូវគ្រឿងបន្លាស់គ្រប់គ្រាន់ដើម្បីធានាជូននូវគុណភាពនៃការបំពេញការងាររបស់គ្រឿងចក្រ»។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០៨៦ ៨៨ ៨៥ ៨៥ ឬគេហទំព័រ KNCG ៕