(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន KNN Cambodia បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនសីណូត្រាក អ៊ីនធើណេសសិនណល់ (Sinotruk International) នាំចូល និងចែកចាយផ្តាច់មុខរថយន្តធុនធ្ងន់ម៉ាក Sinotruk (HOHAN) ប្រចាំប្រទេសកម្ពុជា។
លោក Wang Zhiyon អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Sinotruk International ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា « ប្រទេសកម្ពុជាជាប្រទេសមានសក្តានុពលខ្លាំង លើវិស័យសំណង់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងមានការអភិវឌ្ឍន៍ជាច្រើន។ ដូច្នេះរថយន្ដ Sinotruck នឹងដើរតួរនាទីយ៉ាងសំខាន់ ក្នុងវិស័យទាំងអស់នេះដោយទំនុកចិត្តខ្ពស់ ដោយសារតែ Sinotruck ជាអ្នកផលិតរថយន្តធុនធ្ងន់ មានវ័យចំណាស់ជាងគេ បទពិសោធន៍ច្រើនជាងគេង ធំជាងគេ និងលក់ដាច់ជាងគេផងនៅប្រទេសចិន បច្ចុប្បន្នបាននាំចេញ និងចែកចាយរហូតដល់១១០ប្រទេស ទូទាំងពិភពលោករួមមាន អឺរ៉ុប និងអាមេរិកផងដែរ»។
លោកបានបន្ថែមថា លើសពីនេះ Sinotruck មានបច្ចេកវិទ្យាពិសេស ក្រោយការចូលរួមវិនិយោគ ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធុនធ្ងន់ MAN មកពីប្រទេសអាឡឺម៉ង់ ហើយភាពជោគជ័យធ្វើឲ្យក្រុមហ៊ុនមួយនេះរីកចម្រើនខ្លាំង គឺគុណភាពជាចម្បង ជាពិសេសផលិតផល Sinotruk (HOHAN)។
លោក Wang Zhiyon បានបញ្ជាក់ថា «Sinotruk ពិតជាមានសេចក្តីសោមន្សរីករាយជាខ្លាំង ចំពោះភាពជាដៃគូរចែកចាយផ្តាច់មុខរថយន្តធុនធ្ងន់ Sinotruk(HOHAN) ជាមួយនឹងក្រុមហ៊ុន KNN Cambodia ការជ្រើសរើសក្រុមហ៊ុនផ្គង់ផ្គង់គ្រឿងចក្រ យ៉ាងសម្រិតសម្រាងល្អបំផុត សម្រាប់សហការជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្តធុនធ្ងន់ Sinotruk(HOHAN)»។
ខេអិនអិន ខេមបូឌា មានគុណសម្បត្តិលើសគេ ដោយសារក្រុមហ៊ុនមានភាពល្បីល្បាញ និងមានទំនុកចិត្តខ្ពស់ពីអតិថិជន និងអ្នកប្រើប្រាស់ ពិសេសលើទំនួលខុសត្រូវ ផ្នែកសេវាកម្ម និងគ្រឿងបន្លាស់។ តាមរយៈការសិក្សាប្រវត្ថិក្រុមហ៊ុនឃើញថា ១០ឆ្នាំមកនេះក្រុមហ៊ុន ខេអិនអិន ខេមបូឌា ទទួលស្គាល់ថា ជាក្រុមហ៊ុន នាំចូល និងផ្គត់ផ្គង់គ្រឿងចក្រ ឈានមុខគេនៅប្រទេសកម្ពុជា ហើយគ្រឿងចក្រគ្រប់ប្រភេទផ្គត់ផ្គង់ សុទ្ធតែម៉ាកលំដាប់ពិភពលោក មានគុណភាពខ្ពស់ ប្រកបដោយផលិតភាព ជាប់ធុនបានយូរ និងសុវត្ថិភាព។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាស នៃកិច្ចព្រមព្រៀងនេះ អតិថិជនកំពុងស្វែងរកប្រភេទឡានប៊ែន ឡានក្រឡុកបេតុង ឬឡានប្រតិបត្តិការមុខងារពិសេស មានគុណភាព ស៊ីប្រេងតិច ផលិតតាមបច្ចេកវិទ្យាអាល្លឺម៉ង់ និងមានគុណភាពខ្ពស់ រថយន្ត Sinotruk (HOHAN) ជាជម្រើសទី១សម្រាប់លោកអ្នក។
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងផ្តល់នូវប្រូម៉ូសិនពិសេស សម្រាប់គ្រប់គ្រឿងចក្រ និងរថយន្តធុនធ្ងន់ អាចបង់រំលស់រហូតដល់ទៅ៧ឆ្នាំ និងជាមួយប្រូម៉ូសិន ឥតគិតការប្រាក់ ដែលមិនធ្លាប់មានពីមុនមក។
ព័ត៍មានបន្ថែមសូមទំនាក់ទំនង ០១៧ ៧១៣ ៧១៣ ឬគេហៈទំព័រ KNN Cambodia៕