(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គជម្រុះថ្នាក់ជាតិ បានឈានចូលមកដល់ដោយមាន ១២ក្រុមត្រូវប្រកួតនៅថ្ងៃអង្គារ ទី២១ និងថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។

ការប្រកួតនៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ នោះរួមមាន៖

១៖ កំពត អេហ្វសុី Vs ព្រៃវែងអេហ្វសុី
២៖ ក្លិបបាល់ទាត់ ឫទ្ធីសែន Vs កោះកុង អេហ្វសុី
៣៖ ខេត្តឧត្តរមានជ័យ Vs ISI ដង្កោសែនជ័យ។

ការប្រកួតនៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ វិញរួមមាន៖

១៖ ភ្នំពេញហ្កាឡាក់សុី Vs អាសុី អឺរ៉ុបយូរណាយធីត
២៖ ក្លិបបាល់ទាត់សៀមរាប Vs ក្លិបបាល់ទាត់ណិតស្តិប
៣៖ សូលទីឡូអង្គរ Vs ខេត្ត បន្ទាយមានជ័យ។

សូមបញ្ជាក់ផងថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គជម្រុះថ្នាក់ជាតិនេះ មានគូពិសេសនឹងត្រូវប៉ះគ្នា ដោយក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ និងត្រូវទទួលក្រុមភ្ញៀវ ISI ដង្កោសែនជ័យ នៅថ្ងៃអង្គារ ទី២១ ខែមិថុនាស្អែកនេះ នៅក្នុងទឹកដីនៃ វិទ្យាល័យ តេជោសែន សំរោង នាវេលាម៉ោង ១៥៖៣០នាទីរសៀល៕