(ភ្នំពេញ)៖ នាឡិកាជាច្រើនម៉ូតរបស់ហាង ថាមស៉ីធី មានការបញ្ចុះតម្លៃរហូតដល់ ៥០ % ក្នុងឱកាសនៃការលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំនេះ នៅ watch Fair ស្ថិតក្នុងផ្សារទំនើបអ៉ីអនម៉លភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

នាឡិកាជាច្រើនម៉ូតរបស់ ថាមស៉ីធី នឹងត្រូវបានតាំងបង្ហាញដល់អតិថិជនទាំងអស់សម្រាប់ទស្សនានិងជាវ ជាមួយនឹងការបញ្ចុះតម្លៃពិសេស រហូតដល់ ៥០% ទៅតាមម៉ូតនាឡិកា ដែលលោកអ្នកអាចស្វែងរកបាននៅ watch Fair ជាន់ផ្ទាល់ដីផ្សារទំនើបអ៉ីអនម៉លភ្នំពេញ។

សម្រាប់ម៉ូតនាឡិកាដែលបញ្ចុះតម្លៃរហូតទៅដល់ ៥០% មានដូចជា G-Shock, Baby-G, Edifice, Casio general, Tissot, Mido, Citizen, Orient និង QnQ ។

រាល់ការជាវនាឡិកាទាំងអស់ នឹងមានប័ណ្ណធានាត្រឹមត្រូវ និងមានការធានាជូនរយ:ពេលមួយឆ្នាំលើថ្ម និងសេវាជួសជុលដោយឥតគិតថ្លៃផងដែរ។

គួរបញ្ជាក់ផងដែរថា ថាមស៉ីធី ជាហាងនាឡិការបស់ក្រុមហ៊ុន LDI Enterprise Cambodia ដែលនាំចូលផ្តាច់មុខនូវម៉ាកនាឡិកាល្បីៗជាច្រើនពីប្រទេសជប៉ុន និងស្វីស ដែលមានដូចជា G-Shock, Baby-G, Casio, Mido, Tissot, Orient និង Citizen ៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ 098 566 115