(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ជម្រើសជើងឯកកម្ពុជាលីគ២ នឹងឈានចូលសប្តាហ៍ទី៨ នាចុងសប្តាហ៍នេះដោយមាន ១២ក្រុមចូលរួមដដែលនាថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៣៖៤៥នាទីរសៀល។

ការប្រកួតទាំង ៦គូនៅថ្ងៃចុងសប្តាហ៍នេះតែ ១ថ្ងៃរួមមាន៖
១៖ ព្រៃវែងអេហ្វស៊ី Vs សៀមរាបអេហ្វស៊ី
២៖ នគរបាលជាតិ Vs បន្ទាយមានជ័យ អេហ្វស៊ី
៣៖ ខេត្តត្បូងឃ្មុំ Vs ISI ដង្កោសែនជ័យ
៤៖ សូលទីឡូអង្គរ Vs សាលាកីឡាបាល់ទាត់ជាតិ
៥៖ អាស៊ីអឺរ៉ុបយូណាយធីត Vs ណិចស្តិបអេហ្វស៊ី
៦៖ អគ្គិសនីកម្ពុជា Vs កោះកុងអេហ្វស៊ី។

ការប្រកួតសប្តាហ៍ទី៨ នៅចុងសប្តាហ៍នេះ នៃ Cambodian League 2 មានក្រុមពិសេសប៉ះគ្នាទៀតហើយ រវាងម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ដែលកំពុងឈរនៅកំពូលតារាង និងមាន១៩ពិន្ទុត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ កោះកុងអេហ្វស៊ី ដែលឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន១៤ពិន្ទុ នាថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងទឹកដីនៃកីឡដ្ឋាន អគ្គិសនីកម្ពុជា ម៉ោង ១៥៖៤៥នាទីរសៀល៕