(ភ្នំពេញ)៖ បន្ទាប់ពីបានចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ ២០លានរៀល ដល់អតិថិជនដែលបានឈ្នះកាលពីពេលកន្លងទៅថ្មីៗនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រុមហ៊ុនបានបន្តចុះប្រគល់រង្វាន់ធំដល់អតិថិជនម្នាក់ទៀត ដែលមានសំណាងឈ្នះរង្វាន់ ២០លានរៀល រស់នៅក្នុងភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ពីប្រេងកូឡា សៀងភាវ (SIANG PURE) នូវទឹកប្រាក់២០លានរៀលមានឈ្មោះ ទឹង ណា ភេទស្រី អាយុ ៤២ឆ្នាំ ជាអតិថិជនគាំទ្រជាប្រចាំរបស់ប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ តែម្ដង។

អ្នកស្រី ទឹង ណា បានថ្លែងប្រាប់ក្រុមការងារថា ជាច្រើនឆ្នាំមកហើយ អ្នកស្រីតែងជឿជាក់លើគុណភាពប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ ព្រោះមានប្រសិទ្ធភាពខ្ពស់ក្នុងការលាបបំបាត់អាការឈឺពោះ វិលមុខ តឹងច្រមុះ ឈឺក្បាល និងបំបាត់ការឈឺចាប់ពេលមានសត្វទិច ឬខាំ។ ដោយឡែក សម្រាប់ការត្រូវរង្វាន់នៅពេលនេះ គឺខណ:ពេលដែលអ្នកស្រីសម្រាកពីការងារស៊ីឈ្នួលដេរខោអាវឲ្យឈ្មួញឯកជន ហើយប្ដីសម្រាកពីធ្វើសំណង់ ក៏នាំគ្នាធ្វើដំណើរទៅលេងស្រុកកំណើតនៅខេត្តតាកែវ ហើយមានអាការវិលមុខ ក៏ទិញប្រេងកូឡាប្រអប់សញ្ញារូបតាប៉ិនៅតាមដងផ្លូវដើម្បីលាបក្បាល និងហឺត។

អ្នកស្រីបន្តថា ដំបូងឡើយអ្នកស្រីមិនបានចាប់អារម្មណ៍រង្វាន់នោះទេ ហើយក៏ទុកសម្បកប្រអប់នៅក្នុងកាបូប លុះក្រោយពេលត្រឡប់មកដល់ផ្ទះនៅខណ្ឌកំបូល រាជធានីភ្នំពេញវិញ ក៏យកមកកោសស្ទីកគ័រនៅលើប្រអប់ ស្រាប់តែឃើញមានរង្វាន់ ២០លានរៀលនៅនឹងសម្បកប្រអប់តែម្ដង។ ភ្លាមនោះ អ្នកស្រីពិតជាមានអារម្មណ៍រំភើប រីករាយ ហើយស្រែកហៅកូនស្រីឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅលើសម្បកប្រអប់តែម្ដង។

អ្នកស្រីបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំ ២០លានរៀលពីក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ អ្នកស្រីនឹងយកមួយចំនួនបង្កើតអាជីវកម្មសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងយកមួយចំនួនទៀតឱ្យកូនរៀនសូត្រ៕