(ភ្នំពេញ)៖ ថ្មីៗកន្លងទៅនេះ ហាងយីហោ «ចូលម្លប់» ដែលជាយីហោសាឡន និងស្ប៉ាល្បីឈ្មោះមួយ បានសម្ពោធសាខាថ្មីជាផ្លូវការ ដែលមានទីតាំងនៅសាខាអូឡាំពិក ក្បែរផ្សារធំផ្សារត្រីបន្លែ ផ្ទះលេខ៧៥ ផ្លូវ៣១០ កែងផ្លូវ២០១ ដោយមានការអញ្ជើញចូលរួមនៅវត្តមានអ្នកជំនួញធំៗ ព្រមទាំងតារាល្បីៗ ជាច្រើនរូប។ ជាមួយគ្នានោះដែរ នៅក្នុងការសម្ពោធនេះក៏មានការអញ្ចើញចូលរួមពីលោកស្រី ស្រ៊ុន សុនីតា ដែលជាម្ចាស់ប្រេនចូលម្លប់ ស្ប៉ា និងសាឡន បានផ្តល់កិត្តិយសចុះទៅកាត់ខ្សែបូរសម្ពោធសាខាថ្មី ចូលម្លប់សាខាអូឡាំពិក (សាខាទី 10) ជាមួយនិងលោកស្រី ម៉ុង សុខធារី ដែរជាម្ចាស់សាខាអូឡាំពិក បានធ្វើពិធីសម្ពោធហាង ចូលម្លប់ ស្ប៉ា និងសាឡន របស់ខ្លួន។

ក្នុងពិធីនោះ លោកស្រី ម៉ុង សុខធារី ដែលជាម្ចាស់ហ្រ្វេនឆាយ «ចូលម្លប់» សាខាអូឡាំពិក បានអះអាងថា មុននឹងសម្រេចចិត្តទិញហ្រ្វេនឆាយ «ចូលម្លប់» លោកស្រីក៏ធ្លាប់ជាអតិថិជនរបស់ហាងដែរ ដោយជារឿយៗ នៅពេលចូលមកស្ប៉ាខ្លួន ឬទទួលសេវាកម្មផ្សេងៗនៅទីនេះ គឺពេញចិត្តខ្លាំងណាស់ មិនតែប៉ុណ្ណោះលោកស្រីក៏ស្រលាញ់ការដឹកនាំរបស់អគ្គនាយិការបស់ហាង «ចូលម្លប់» ដូចគ្នាព្រោះសេវាកម្មក៏ល្អ ចំណែកការដឹកនាំក៏ច្បាស់លាស់ម៉ត់ចត់ផងដែរ។

លោកស្រី បានបន្តទៀតថា ក្រៅពីពេញចិត្តសេវាកម្មលោកស្រី ក៏មើលឃើញពីសក្តានុពលនៃអាជីវកម្មនេះក្នុងប្រទេសកម្ពុជា និងពេញចិត្តបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈហើយ «ចូលម្លប់» ក៏ជាហ្វ្រេនឆាយស្ប៉ា និងសាឡនដំបូងគេនៅកម្ពុជា ដែលមានប្រព័ន្ធគ្រប់គ្រងហាងតាមបែបស្តង់ដារ និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកទិញហ្វ្រេនឆាយ។

លើសពីនេះទៅទៀត ចំពោះគោលដៅធំបំផុតរបស់ហាង «ចូលម្លប់» ស្ប៉ា និងសាឡន គឺចង់ឃើញប្រជាជនកម្ពុជាទាំងស្រីទាំងប្រុស ទទួលបាននៅសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ដោយផ្តល់សេវាកម្មល្អបំផុត ប្រកបដោយគុណភាព វិជ្ជាជីវៈ និងក្រមសីលធម៌។ មិនតែប៉ុណ្ណោះហាង «ចូលម្លប់» ក៏ជាផ្នែកមួយដែលបានចូលរួមចំណែកជួយដល់សង្គម ដោយផ្តល់មុខរបរដល់បុរស ស្រ្តីនៅកម្ពុជាឲ្យមានប្រាក់ចំណូល និងជំនាញច្បាស់លាស់ក្នុងវិស័យនេះ។

«ចូលម្លប់» ក៏នឹងបន្តបង្កើនវឌ្ឍនៈភាពរបស់យីហោ ដើម្បីសម្រេចនូវទស្សនៈវិស័យរួមគ្នាជាមួយម្ចាស់សាខាហ្វ្រេនឆាយ «ចូលម្លប់» ស្ប៉ា និងសាឡន និងបន្តពង្រីកសាខាបន្ថែមទៀត ទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនៅកម្ពុជា និងលើកស្ទួយយីហោចូលម្លប់ទៅដល់អន្តរជាតិជាដើម។

សូមបញ្ជាក់ថា យីហោ «ចូលម្លប់» សាឡន និងស្ប៉ា បានបើកដំណើរកាលបានជាង៥ឆ្នាំហើយ ដែលមានសេវាកម្មជាង៩០ប្រភេទ បម្រើជូនអតិថិជនពីរចុងសក់រហូតដល់ចុងជើង ដែលមានដូចជា សេវាកម្មផ្នែកសាឡន សេវាកម្មផ្នែកមុខ សេវាកម្មផ្នែកដងខ្លួន និងផ្នែកក្រចក។ សេវាកម្មព្យាបាល ម៉ាស្សាមុខ និងសេវាកម្មផ្នែកសាឡន ទទួលបានការគាំទ្រពីសំណាក់អតិថិជនខ្លាំង។

«ចូលម្លប់» មានសាខាជាច្រើនដូច្នេះ សម្រាប់លោក-លោកស្រីដែលចង់មានសម្រស់ស្រស់ស្អាត អាចទៅទទួលសេវាកម្មដែលនៅជិតលោកអ្នកបំផុតគឺ សាខាទួលទំពូង សាខាសែនសុខ សាខាស៊ីសុវត្ថិ សាខាបឹងកក់ សាខាចំការដូង សាខាអូឡាំពិក សាខាពេទ្យកុមារជាតិទី១និងទី២ និងសាខាផ្លូវ៣១០ផងដែរ។ សម្រាប់អតិថិជន ដែលចង់ដឹងពីព័ត៌មានហ្រ្វេនឆាយពីយីហោ «ចូលម្លប់» អាចទាក់ទងទៅកាន់លេខ ០១៥ ៩០ ៧០ ១៧៕