(ឡុងដ៏)៖ ក្លិប West Ham United បានសម្រេចយល់ព្រមក្នុងតម្លៃ ៣៣.៥លានផោន ក្នុងការផ្ទេរយកខ្សែបម្រើ Amadou Onana ពីក្លិបបារាំង Lille ដែលជាគោលការណ៍របស់លោក David Moyes ក្នុងការយកមកពង្រឹងក្រុម ត្រៀមការប្រកួតប្រជែងរដូវកាលថ្មី។

Onana ជាខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិក វ័យ ២០ឆ្នាំ បានកំពុងស្ថិតក្នុងក្រុមជម្រើសជាតិផងដែរ ហើយក៏ជាកីឡាករម្នាក់លេងបាន ៣១ប្រកួត និងរកបាន ១គ្រាប់ក្នុង Ligue 1 ជាមួយ Lille ដែលជាអតីតកីឡាកររបស់ក្លិប Hamburger SV និងក្លិប Hoffenheim។

លើសពីនេះទៀតក្លិបញញួធំ West Ham ក៏បានការចាប់អារម្មណ៍កីឡករ Maxwel Cornet វ័យ ២៥ឆ្នាំ របស់ក្លិប Burnley ដែលរកបាន ៩គ្រាប់ក្នុងចំណោម ២៥ប្រកួតកាលពីរដូវកាលមុន។

West Ham ក៏នឹងត្រូវធ្វើការងារធន់ជាមួយក្លិបជើងឯក Manchester City ក្នុងការព្យាយាមដណ្តើម ៣ពិន្ទុដំបូងក្នុងលីគអង់គ្លេស Premier League 2022-23 នាចុងសប្តាហ៍នេះ៕