(សូឡូ)៖ ក្រុមកម្ពុជាដណ្តើមបានមេដាយមាស ១គ្រឿងបន្ថែមទៀតហើយ នៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយក្រុមអត្តពលិកកីឡាប្រណាំងរទេះជនពិការកម្ពុជា ដែលដណ្ដើមបានលើវិញ្ញាសាប្រណាំងរទេះបណ្ដាក់ ១០០ម៉ែត្រ ៤ x ៤ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នេះ ។

គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជា ដណ្ដើមបានមេដាយសរុប ២៤គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ៨ និងសំរឹទ្ធ ៩ ។ យ៉ាងណាក្ដី ក្រុមអត្តពលិកជនពិការកម្ពុជា នៅសល់ការប្រកួតមួយចំនួនទៀត ជាក់ស្ដែងវិញ្ញាសាបាល់បោះជិះរទេះជនពិការនារី ៥នាក់ ទល់ ៥នាក់ជាដើម ដែលក្រុមកម្ពុជា នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមថៃ នាម៉ោង ១១ព្រឹកនេះ ដើម្បីប្រជែងយកមេដាយមាស ជូនជាតិ៕