(ភ្នំពេញ)៖ ដើម្បីបន្តការគាំទ្រដល់ «គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍» របស់រាជរដ្ឋាភិបាល ធនាគារ កាណាឌីយ៉ា និងធនាគារសហគ្រាសធុនតូច និងមធ្យម បានសហការគ្នា ផ្ដល់ជូនឥណទានទ្រទ្រង់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីគាំទ្រអាជីវកម្ម និងសហគ្រាសដែលបានទទួលរងផលប៉ះពាល់ដល់ហិរញ្ញវត្ថុ ជាពិសេសលើវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺរាតត្បាត កូវីដ-១៩នេះ។

ធនាគារ កាណាឌីយ៉ា បានស្វាគមន៍និងគាំទ្រនូវ «គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍» ជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដាក់សម្ពោធដំណើរការ កាលពីខែ ឧសភា ឆ្នាំ២០២២ ដើម្បីជួយស្រោចស្រង់ទៅលើវីស័យទេសចរណ៍ ដែលបានដើរតួយ៉ាងសំខាន់មួយក្នុងសេដ្ឋកិច្ចកម្ពុជា។

ធនាគារ កាណាឌីយ៉ា បានត្រៀមសាច់ប្រាក់សរុបហូតទៅដល់ ៦លានដុល្លារអាមេរិកដើម្បីទុកជាប្រាក់ឥណទាន សម្រាប់អាជីវកម្ម ធុរកិច្ច និងសហគ្រាស ក្នុងការប្រើប្រាស់ ការកែលម្អ ធ្វើទំនើបកម្ម និងពង្រីកប្រតិបត្តិការរបសើខ្លួននៅក្នុងវិស័យទេសចរណ៍។ លោក លោកស្រី ម្ចាស់អាជីវកម្មអ្នកអាចស្នើសុំឥណទានរហូតដល់ ៤០ម៉ឺនដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ទាបពិសេសត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ ឬ ០.៥៤% ប៉ុណ្ណោះក្នុងមួយខែ និងរយៈពេលឥណទានរហូតដល់ ៧ឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម លោក លោកស្រី អញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ កាណាឌីយ៉ា ដែលមាននៅគ្រប់ខេត្តរាជធានី ទូទាំងប្រទេស ឬអាចទាក់ទងមកកាន់លេខ ០២៣ ៨៦៨ ២២២ ៕