(ឡុងដ៏)៖ ខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland បានបើកការប្រជែងបានយ៉ាងល្អរបស់ខ្លួន ដោយស៊ុតបាន ២គ្រាប់ជួយក្លិបការពារតំណែងជើងឯក Manchester City រកបាន ៣ពិន្ទុដំបូងនៃលីគអង់គ្លេស Premier League 2022-23 សម្រាប់ជើងទី១ សប្តាហ៍ទី១។
Man City បានបំបាក់ក្រុម West Ham United ២-០ ពីការស៊ុតរបស់ខ្សែប្រយុទ្ធ Haaland នៅនាទី៣៦ នឹងនាទី៦៥ ដែលជាការបង្កើតចំនួនគ្រាប់ដំបូងរបស់គេក្នុងលីគអង់គ្លេស ក្រោយផ្ទេរពីក្លិប Borussia Dortmund ដ្បិតកីឡាករដែលស៊ុតបាន ២គ្រាប់ដំបូងនេះមានកីឡាករ Gross នឹង Mitrovic។
សម្រាប់ប្រកួតទី១ នេះ នៃលីគអង់គ្លេស Tottenham Hotspur បានឡើងឈរកំពូលតារាង ក្រោយស៊ុតបាន ៤គ្រាប់ទៅលើក្រុម Southampton ខណៈដែលក្រុមដែលរកបាន ៣ពិន្ទុដំបូងនេះមានកាំភ្លើងធំ Arsenal, Bournemouth, Man City, Newcastle United, Brighton & Hove Albion, Leeds United នឹងក្រុមតោខៀវ Chelsea៕