(មែលប៊ន)៖ ក្លិបបាល់ទាត់អូស្ត្រាលី Melbourne City បានចុះហត្ថលេខាជាមួយកីឡាករលំដាប់អន្តរជាតិហ្វាំងឡង់ Thomas Lam លើកិច្ចសន្យារយៈពេល ២ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅលីគ A-League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

ខ្សែបម្រើការពារវ័យ ២៨ឆ្នាំ ដែលក៏អាចលេងជាខ្សែការពារកណ្តាលរូបនេះបានផ្លាស់ទៅ Melbourne City ពីក្លិបប៊ុលហ្គារី CSKA Sofia។

Melbourne City ជាផ្នែកមួយរបស់ក្រុមហ៊ុន City Football Group ដែលជាម្ចាស់ក្លិប Manchester City លេងនៅលីគ Premier League នោះ គឺជាជើងឯករងលីគ A-League ឈរនៅពីក្រោយក្លិប Western United ក្នុងរដូវកាល២០២១-២២។

សូមជម្រាបថា រដូវកាលថ្មីនៃលីគ A-League នឹងចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលាខាងមុខ៕