(ភ្នំពេញ)៖ បន្ទាប់ពីការបើកសាខាដំបូង ក្នុងឆ្នាំ២០១៤មក ខថេកកាហ្វេ (COTTAGE COFFEE) ទទួលបានជោគជ័យ ដោយមានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជនគ្រប់ជាន់ថ្នាក់ និងបានបើកសាខាជាច្រើន ជាបន្តបន្ទាប់ ហើយឥលូវសាខាទី៥ របស់ខថេកកាហ្វេ បានបើកដំណើរការសម្ពោធជាផ្លូវការ។

សាខាទី៥ របស់ COTTAGE COFFEE មានទីតាំងនៅក្រោយសាលាវ៉ាន់ដា ផ្លូវ១៨៣ កែងផ្លូវ៤០៦ ក្នុងសង្កាត់ទំនប់ទឹក រាជធានីភ្នំពេញ។

COTTAGE COFFEE បានពង្រឹងនូវសក្តានុពលមិនថា លើរសជាតិនៃភេសជ្ជៈ, អាហារ និងការផ្សព្វផ្សាយនានា ក្នុងបណ្តាញសង្គម ដោយបានចាប់ផ្តើមពង្រីក នៅសាខាជាបន្តបន្ទាប់ ដើម្បីបំពេញនូវតម្រូវការ សម្រាប់អតិថិជនដែលគាំទ្រ និងចូលចិត្តរសជាតិភេសជ្ជៈគ្រប់មុខ ជាពិសេសខកាហ្វេ, នំបុ័ងដាក់សាច់ និងបាយបឋមផងដែរ។

ក្រឡេកមកមើល សកម្មភាពនានា ក្នុងថ្ងៃសម្ពោធសាខាវ៉ាន់ដា ដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អតិថិជនភ្ញៀវកិត្តិយសជាច្រើន ក្រោមការដឹកនាំពីអគ្គនាយកប្រិត្តិបត្តិការ, ប្រធានផ្នែកទីផ្សារ និងក្រុមការងារទាំងមូល បានធ្វើឲ្យកម្មវិធីទាំងមូលកាន់តែមានភាពឱឡារឹក។

COTTAGE COFFEE សូមអរគុណសម្រាប់ការផ្តល់តម្លៃចូលរួម ក្នុងការបើកនៅសាខាថ្មី និងនៅតែបន្តគាំទ្រ រាល់សាខាបន្តបន្ទាប់ទៀត ដែលមានក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះអតិថិជនទាំងអស់គ្នា បានដឹងហើយថា ខថេកកាហ្វេ មានទីតាំងធំៗ៥កន្លែង ដូចជា៖ សាខាអគារកាណាឌីយ៉ា, សាខាក្រោយធនាគាជាតិ (NBC), សាខាសែនសុខ, សាខាកម្ពុជាក្រោម និងសាខាវ៉ាន់ដា។

ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ នូវ COTTAGE COFFEE សាខាថ្មី ក្រោយសាលាវ៉ាន់ដា ក៏មានប្រូម៉ូសិនពិសេស ជាមួយនឹងភេសជ្ជៈមួយកែវ តម្លៃត្រឹមតែ៤៩៩៩រៀលតែប៉ុណ្ណោះ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២៕ ជួបគ្នានៅសាខាវ៉ាន់ដាទាំងអស់គ្នា!