(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងលើកទឹកចិត្តអតិថិជនរបស់ខ្លួន ឲ្យចូលរួមគាំទ្រក្នុងការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរតាមរយៈយុទ្ធនាការ «រត់ជាមួយសាយ៖ ៤០០,០០០ជំហាន» របស់សិល្បករដ៏ល្បីឈ្មោះលោក អួន បឋម ហៅ «សាយ» ដែលត្រូវបានគេមើលឃើញថា ជាការត់រៃអង្គាសថវិកាដ៏ល្បីមួយពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរ។

កាលពីខែមុន ក្រុមហ៊ុន Smart Axiata បានសមការបរិច្ចាគថវិកា១០,០០០ដុល្លារ ហើយទោះបីជា Sai បានបញ្ចប់រួចហើយក៏ដោយ ក៏យុទ្ធនាការនេះ បើកសម្រាប់ការបរិច្ចាគរហូត ដល់ពាក់កណ្តាលខែវិច្ឆិកានេះ។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមវិភាគទានចំនួន ១ម៉ឺនដុល្លារផងដែរ ដល់យុទ្ធនាការ «រត់ជាមួយសាយ» ដែលបានរៃអង្គាសប្រាក់ចំនួន ៥សែនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ក្នុងឱកាសនោះ លោក សាយ បានរត់ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ថ្ងៃ។

និយាយអំពី «រត់ជាមួយសាយ៖ ៤០០,០០០ជំហាន» លោក សាយ បានថ្លែងថា «ជំងឺមហារីកគឺជាជំងឺដ៏គួរឲ្យភ័យខ្លាចដែលប៉ះពាល់ដល់កុមារកម្ពុជាជាច្រើន។ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលមានលទ្ធភាព សូមជួយបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយយើងដោះស្រាយបញ្ហានេះក្នុងនាមកុមារទាំងអស់។ ការបរិច្ចាគទាំងអស់នឹងចូលទៅក្នុងគណនីធនាគាររបស់មន្ទីរពេទ្យដោយផ្ទាល់»

សម្រាប់យុទ្ធនាការ «រត់ជាមួយសាយ» ឆ្នាំ២០២២ នេះ លោក សាយ មានគោលបំណងរៃអង្គាសប្រាក់ឲ្យបាន១សែនដុល្លារដើម្បីជួយមន្ទីរពេទ្យនេះ។ យុទ្ធនាការនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ដែលអនុញ្ញាតឲ្យសាធារណជនបន្តបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ បើទោះបីជាគាត់បានបញ្ចប់ការរត់របស់គាត់ក៏ដោយ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា «យើងជឿជាក់លើការបង្កើនការយល់ដឹងឲ្យកាន់តែរឹងមាំ ដើម្បីជួយគាំទ្រដល់កុមារកម្ពុជាដែលត្រូវការជំនួយ។ លោកSai គឺជាគំរូមួយរូបដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុដ៏ល្អ ហើយក្រុមហ៊ុន Smart Axiata មានកិត្តិយសក្នុងការចាប់ដៃគូជាមួយគាត់ និងមន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តគោលដៅដ៏គួរឲ្យ កោតសរសើរនេះ។ យើងនៅក្រុមហ៊ុន Smart Axiata មានសេចក្តីសោមនស្សរីករាយដែលអាចចូលរួមចំណែកក្នុងបុព្វហេតុដ៏មានតម្លៃនេះ ហើយយើងបានធ្វើឲ្យមានភាពងាយស្រួលសម្រាប់អតិថិជនរបស់យើង ក្នុងការចូលរូមបរិច្ឆាគតាមលទ្ធភាពដែលពួកគេមានដោយប្រើប្រាស់លេខកូដរបស់យើង»

បន្ថែមពីលើការបរិច្ចាគរបស់ខ្លួន ក្រុមហ៊ុន Smart Axiata ក៏កំពុងលើកទឹកចិត្តដល់អតិថិជនរបស់ក្រុមហ៊ុនទាំងអស់ឱ្យចូលរួមបរិច្ចាគដោយប្រើលេខកូដដូចខាងក្រោម៖
• បរិច្ចាគ ៥០សេន ចុច *1745*50#
• បរិច្ចាគ ១ដុល្លារ ចុច *1745*100#
• បរិច្ចាគ ២ដុល្លារ ចុច *1745*200#
• បរិច្ចាគ ៥ដុល្លារ ចុច *1745*500#

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានថ្លែងថា «ពួកយើងនៅមន្ទីរពេទ្យកុមារអង្គរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ក្រុមហ៊ុន Smart Axiata ហើយក៏សូមថ្លែងអំណរគុណផងដែរដល់អតិថិជនរបស់ក្រុមហ៊ុន Smart Axiata។ ជំងឺមហារីកគឺជាជំងឺដ៏គួរឲ្យភ័យខ្លាចដែលប៉ះពាល់ដល់កុមារក៏ដូចជាមនុស្សពេញវ័យ។ ជំងឺនេះទាមទារនូវបច្ចេកទេស ស្មុគស្មាញ រួមទាំងការវះកាត់ ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយឡាស៊ែរ ការចាក់បង្កកជាលិកា និងការគ្រប់គ្រងការឈឺចាប់ ដែលទាំងអស់នេះអាចចំណាយប្រាក់ច្រើន។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ ដើម្បីធានាថាកុមារកម្ពុជាទាំងអស់ ដែលមានជំងឺមហារីក មិនថាអ្នកមាន ឬអ្នកក្រ អាចទទួលបានការព្យាបាលដែលពួកគេត្រូវការ»

យុទ្ធនាការ «រត់ជាមួយសាយ» ក៏បានបំផុសគំនិតអ្នកបង្កើតមាតិការនិងបញ្ចេញមតិលើអ៊ីនធឺណិត (KOL) របស់ក្រុមហ៊ុន Smart Axiata ដូចជា– Lin Vee, Soy Senghour, Rainnie Dara, Reachny Kim, Sopheareach Vee, Jasmine Vee, Yaro, and Khmera មកចូលរួមរួមរត់ជាមួយគាត់ផងដែរ។

Sopheareach Vee បាននិយាយថា «សាយ មានភាពក្លាហានក្នុងការរត់ពីភ្នំពេញទៅសៀមរាប។ គាត់បំផុសគំនិតខ្ញុំឲ្យចេះជួយមនុស្សដែលខ្វះខាត។ គាត់បានរត់ទៅជួយសង្គ្រោះកុមារពីជំងឺមហារីក។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ហើយខ្ញុំប្ដេជ្ញាថានឹងផ្តល់ឲ្យសង្គមវិញដូចដែល សាយ ធ្វើ»

លោក សាយ ក៏ថ្លែងអំណរគុណដល់យុវជន និងអ្នករត់ផ្សេងទៀតផងដែរដែលបានចូលរូមរត់ជាមួយគាត់ ដើម្បីផ្សព្វផ្សាយបុព្វហេតុនៃការរៃអង្គាសថវិកានេះ។ ការរត់របស់លោក សាយ ពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបបានចំណាយពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

លោក សាយ បានបន្ថែមថា៖ «វាពិតជាល្អណាស់ដែលឃើញក្រុមហ៊ុនធំៗនៅកម្ពុជាដូចជាក្រុមហ៊ុន Smart Axiata គាំទ្រយ៉ាងខ្លាំងដល់គំនិតផ្តួចផ្តើមដូចជាយុទ្ធនាការរបស់ខ្ញុំ ដែលជួយឱ្យប្រជាជនកម្ពុជាមានឱកាសជួយដល់អ្នកដែលមិនសូវមានសំណាងដូចខ្លួន ជាពិសេសកុមារ»

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.