(ភ្នំពេញ)៖ ការជ្រើសរើសទទួលទានសាច់ជ្រូកដែលល្អមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពប្រចាំថ្ងៃ យ៉ាងណាមិញផលិតផលសាច់ជ្រូកភាគច្រើន ដែលដាក់លក់នៅលើទីផ្សារ ជាពិសេស ទីផ្សារនាពេលបច្ចុប្បន្ន​ ការលក់បែបសម័យបុរាណ ផលិតផលសាច់ភាគច្រើនគ្មានអនាម័យ ហើយផលិតផលសាច់ខ្លះក៏នាំចូលពីក្រៅ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា បានសង្កេតឃើញផលិតផលសាច់នាំចូលពីក្រៅក៏ មានគុណភាពមិនដូចសាច់ស្រស់ដែរ។

ដូច្នេះដើម្បីដោះស្រាយជាមួយបញ្ហាខាងលើនេះក្រុមហ៊ុន ស៊ី.ភី ខេមបូឌា បានណែនាំទាក់ទងជាមួយហាងលក់ផលិតផលសាច់ដែលមានអនាម័យ សាច់ជ្រូកដែលលោកអ្នកទទួលបាន គឺស្រស់ គុណភាពល្អ តាមស្ដង់ដារ មកកាន់ទីផ្សារនាពេលបច្ចប្បន្នរបស់ប្រជាជនកម្ពុជា។

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា មានរោងចក្រកែច្នៃផលិតចំណីអាហារទំនើបថ្មីមួយក្នុងខេត្តកំពត ដោយផ្តោតសំខាន់ទៅលើផលិតផលសាច់ជ្រូកស្រស់ គុណភាពល្អតាមស្តង់ដារ ។ក្រុមហ៊ុន បានប្រើប្រាស់នៅបច្ចេកវិជ្ជាទំនើប ក្នុងការកែច្នៃផលិតផលសាច់ជ្រូកដោយ ប្រើតាមគោលការណ៍ សុខុមាលភាពសត្វ រួមទាំងការធានាបាននូវសាច់ដែលមានអនាម័យល្អ និងការត្រួតពិនិត្យគុណភាពដោយអ្នកឯកទេស។

ជាមួយគ្នាផងដែរ ការបង្កើតរោងចក្រកែច្នៃផលិតចំណីអាហារស្តង់ដារឈានមុខគេមួយនៅកម្ពុជានេះ គឺក្រុមហ៊ុនផ្តោតសំខាន់ទៅលើស្តង់ដារ អនាម័យ គុណភាព នឹងសុវត្តិភាពខ្ពស់ដល់ប្រជាជនកម្ពុជា។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន CPF រួមមានការផលិតផលិតផលចំណីអាហារគុណភាពខ្ពស់ បំពាក់ដោយបច្ចេកវិទ្យា និងសម្ភារៈទំនើប តាមស្តង់ដារអន្តរជាតិ។

លោក អៀង ចន្ថា ប្រធានសត្តឃាតដ្ឋានសត្វជ្រូក ខេត្តកំពត អាជីវកម្មសាខា តំបន់១របស់រោងចក្រកែច្នៃផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី. ភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជា បានមានប្រសាសន៍ថាក្រុមហ៊ុន ស៊ីភី ខេមបូឌាបានចែកចាយសាច់ជ្រូកតាមគោលការណ៍បី ដើម្បីធានាបាននូវសាច់ស្រស់ និងគុណភាពខ្ពស់បំផុតសម្រាប់អតិថិជន។

ទី១៖ ការនាំយកសត្វពីកសិដ្ឋាន ចិញ្ចឹមមានស្តង់ដាត្រឹមត្រូវ គឺផលិតផលសាច់ដែលល្អ ផ្តើមចេញពីការជ្រើសរើសពូជដែលល្អ រឹងមាំ ធន់ជំងឺ ចិញ្ចឹមក្នុងរោងបិតមានស្តង់ដារ មានការគ្រប់គ្រងបរិស្ថានត្រឹមត្រូវ ហើយនិងមានពេទ្យសត្វជំនាញតាមដារសុខភាពសត្វជាប្រចាំ ។
ទី២៖ មានការដំណើរការបំលែងសាច់ជ្រូកដោយបច្ចេកវិជ្ជាទំនើប សម្រាប់គន្លឹះនៃសាច់ស្រស់គឺជាការរក្សាផលិតផលសាច់ក្នុងសីតុណ្ហភាពត្រជាក់ (0-4 អង្សាសេ) ដើម្បីកាត់បន្ថយការលូតលាស់នៃបាក់តេរី និងរក្សាគុណភាពសាច់។ ដូចច្នេះសាច់ដែលទទួលបាន គឺស្រស់ល្អ មានគុណភាព និងអនាម័យខ្ពស់ គ្រប់ដំណាកកាលនៃការផលិត ។
ទី៣៖ សេវាកម្មល្អនិងការគ្រប់គ្រងគុណភាពគ្រប់ដំណាលកាល ដោយមានការត្រួតពិនិត្យគុណភាពសាច់តាំងពី កសិដ្ឋានរហូតដល់ ដៃអតិថិជនដើម្បីធានាបាននៅសាច់ដែលមានគុណភាព។ អ្វីដែលកាន់តែ ពិសេសបុគ្គលិករបស់ក្រុមហ៊ុនគ្រប់ផ្នែកមានការបណ្តុះបណ្តាលបានយ៉ាងល្អ សម្រាប់ត្រៀមខ្លួនក្នុងការជួយដោះស្រាយបញ្ហារបស់អតិថិជន។

លោក អៀង ចន្ថា បន្ថែមទៀតថាអតិថិជនអាចជឿជាក់លើគុណភាពសាច់ជ្រូកស៊ី. ភីបាន ក្រុមហ៊ុនហានធានាបានថាសាច់ជ្រូក ស៊ី. ភី មានគុណភាពល្អ ស្រស់ អនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគគ្រប់គ្នា។
បើតាមរយៈការចុះទៅសំភាសន៍អាជីវករ ឈ្មោះ ងែត ភួងម៉ាលីស និងអាជីវករ ឡេង ហួយ ដែលបានយកសាច់ជ្រូកទីប៉ាយស៊ីភី លក់បន្តនៅក្រុងព្រះសីហនុផ្សារលើបានមានប្រសាសន៍ថា «គាត់ជ្រើសរើសយកសាច់ជ្រូកទីប៉ាយស៊ីភី មកលក់ក្នុងហាងរបស់គាត់ ព្រោះគាត់ឃើញថាសាច់ជ្រូកស៊ីភីនាំយកមកពីកសិដ្ឋានចិញ្ចឹមមានស្តង់ដាត្រឹមត្រូវ ជាជ្រូកចិញ្ចឹមក្នុងស្រុក សាច់ដែលទទួលបានសាច់ស្រស់ល្អ អនាម័យខ្ពស់ និងមានគុណភាពល្អជាពិសេសសាច់ជ្រូកនៅស្រស់ ដែលអាចគ្រប់គ្រងសីតុណ្ហភាព និងដឹកជញ្ជូនដោយផ្ទាល់ពីរោងចក្រដល់ហាងរបស់គាត់»។ អតិថិជនបានបន្ថែមទៀតថា បុគ្គលិកផ្នែកលក់ក្រុមហ៊ុនយកចិត្តទុកដាក់ ជួយណែនាំពីការគ្រប់គ្រងហាងបង្រៀនពីការហាន់ឬកាត់សាច់ ជួយរចនាហាងនិងការធ្វើទីផ្សារផងដែរ ។

ចំណែកអតិថិជនដែលទិញសាច់ជ្រូកស៊ីភីយកមកបរិភោគ និងប្រើប្រាស់ផ្ទាល់វិញ ឈ្មោះ លឹម សុផល (ចុងភៅ), ថៃ យាន យាន (ជាម្ចាស់ហាងបាយ ) និងរឺន ថារិទ្ធ បរិភោគផ្ទាល់ក្នុងគ្រួសារ គាត់ទាំង៣បានប្រាប់ថា «គាត់ជ្រើសរើសសាច់ជ្រូកទីប៉ាយស៊ីភីយកមកប្រើប្រាស់ និងចំអិនម្ហូបក្នុងហាងរាល់ថ្ងៃ ពីព្រោះគាត់ជឿជាក់លើផលិតផលសាច់របស់ស៊ីភី គុណភាពល្អ មានអនាម័យ ងាយស្រួលចំអិន ហើយជាពិសេសអតិថិជនដែលមកបរិភោគហាងបាយ គាត់សរសើរថាសាច់ជ្រូកហាងគាត់ មានរសជាតិឆ្ញាញ់»

លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food) និងការចែកចាយផលិតផលទាំងការបោះដុំ និងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី៕

ដូចច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់បានផលិតផលចំណីអាហារ និងសហការក្នុងការបើកលក់សាច់ជ្រូកទីប៉ាយស៊ីភីជាមួយក្រុមហ៊ុនស៊ី.ភី អាចទំនាក់ទំនងមកកាន់៖ ០៩៦ ៤៣៤ ៦៧៧៦ និងសម្រាប់អតិថិជនដែលចង់ជាវយកបរិភោគផ្ទាល់អាចទំនាក់ទំនងមកកាន់៖ 0៩៣ ៥៣៥ ៥៣៥

លោក អៀង ចន្ថា ប្រធានសត្តឃាតដ្ឋានសត្វជ្រូក នៃរោងចក្រកែច្នៃផលិតផលចំណីអាហារក្រុមហ៊ុនស៊ីភី ខេត្តកំពត

អ្នកស្រី ងែត ភួងម៉ាលីស អតិថិជនយកលក់បន្ត សាច់ជ្រូកទីប៉ាយស៊ីភី នៅផ្សារលើ ក្រុងព្រះសីហនុ

CP Cambodia Facebook QR Code

CP Cambodia Youtube QR Code

CP Cambodia Website QR Code