(ភ្នំពេញ)៖ នៅពេលដែលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ (World Cup 2022) ចាប់ផ្តើមក្នុងប្រទេសកាតា លីគធំៗមួយចំនួនជុំវិញពិភពលោក ត្រូវបង្ខំផ្អាកសិន ដោយសារមានកីឡាករអន្តរជាតិជាច្រើន ដែលត្រូវចូលរួមជួយជាតិរបស់ពួកគេ។ តាមការរំពឹងទុក លីគកំពូលទាំង៥ នៅអឺរ៉ុប រងផលប៉ះពាល់ខ្លាំងបំផុត ដោយសារមានកីឡាករជាង ១០០នាក់ត្រូវបានកោះហៅដោយគ្រូដឹកនាំជម្រើសជាតិ។

ដូចគ្នានឹងការប្រកួត World Cup 2018 ដែរ Premier League គឺជាលីគកំពូលរបស់អង់គ្លេស ដែលមានកីឡាករទៅលេងនៅ World Cup 2022 ច្រើនជាងលីគកំពូលទាំងអស់លើពិភពលោក។

ខាងក្រោមនេះជា ១០លីគដែលមានកីឡាករទៅលេងនៅ World Cup 2022 ច្រើនជាងគេ៖

១៖ Premier League របស់អង់គ្លេស មានកីឡាករ ១៣៦នាក់ត្រូវបានកោះហៅ
២៖ La Liga របស់អេស្ប៉ាញ មានកីឡាករ ៨៣នាក់ត្រូវបានកោះហៅ
៣៖ Bundesliga របស់អាល្លឺម៉ង់ មានកីឡាករ ៧៦នាក់ត្រូវបានកោះហៅ
៤៖ Serie A របស់អ៉ីតាលី មានកីឡាករ ៦៨នាក់ត្រូវបានកោះហៅ
៥៖ Ligue 1 របស់បារាំង មានកីឡាករ ៥៤នាក់ត្រូវបានកោះហៅ
៦៖ MSL របស់អាមេរិក មានកីឡាករ ៣៦នាក់ត្រូវបានកោះហៅ
៧៖ Saudi Pro League របស់អារ៉ាប៊ីសាអ៊ូឌីត មានកីឡាករ ៣៣នាក់ត្រូវបានកោះហៅ
៨៖ Qatar Stars League របស់កាតា មានកីឡាករ ៣៣នាក់ត្រូវបានកោះហៅ
៩៖ EFL Championship របស់អង់គ្លេស មានកីឡាករ ២៦នាក់ត្រូវបានកោះហៅ
១០៖ Liga MX របស់ម៉ិចស៉ីកូ មានកីឡាករ ២៣នាក់ ត្រូវបានកោះហៅ៕