(ភ្នំពេញ)៖ ឃ្លីបវីដេអូជិត១នាទី កំពុងធ្វើឲ្យហ្វេនៗ និងទស្សនិកជនងឿងឆ្ងល់ និងចង់ដឹងជាខ្លាំងបន្ទាប់ពីពួកគេ បានឃើញតារាល្បីៗជាច្រើនរូបចូលរួម ដោយពួកគេនាំគ្នាចោទជាសំនួរថា តើ PNN PLUS ជាអ្វី?

តារាល្បីៗដែលបានចូលរួម និងចោទជាសំនួរចំពោះឃ្លីបវីដេអូដែលកំពុងចែករំលែកតៗគ្នាលើបណ្ដាញសង្គម និងនៅលើផេកផ្លូវការរបស់ស្ថានីយទូរទស្សន៍ PNN មានដូចជា លោក ប៉ែន ចំរុង, កញ្ញា រ៉ូលីន, កញ្ញា សុភ័ក្រ្ត កុសុម៉ា, ពូណុច, កញ្ញា ពេជ្រ ចន្ទធីតា, កញ្ញា នៅ លក្ខិណា, និងតារាល្បីៗមួយចំនួនទៀត។

នៅមិនទាន់មានការពន្យល់ផ្លូវការនៅឡើយទេអំពីពាក្យ PNN PLUS ដែលកំពុងត្រូវបានចែករំលែកតៗគ្នាយ៉ាងច្រើននោះ។ អ្នកខ្លះបាននិយាយថា នេះអាចជាកម្មវិធីកម្សាន្តថ្មីប្លែកមួយទៀត របស់ស្ថានីយទូរទស្សន៍ PNN ពីព្រោះជារឿយៗ PNN តែងតែពាំនាំមកនូវរសជាតិថ្មីប្លែក ដើម្បីបំពេញចិត្តអ្នកគាំទ្រមិនថា កម្មវិធីកម្សាន្តឬក៏ភាពយន្តនោះទេ។

យ៉ាងណាក៏ដោយក៏មានអ្នកខ្លះទៀតនិយាយថា នេះអាចព្រឹត្តិការណ៍ថ្មីនិងប្លែកមួយទៀតដែល PNN ត្រៀមរៀបចំសម្រាប់ឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវការចង់បានរបស់ហ្វេនៗ។

ចង់ជ្រាបច្បាស់ពី PNN PLUS សូមរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ PNN និងផេកផ្លូវការរបស់ PNN។ PNN PLUS នឹងបង្ហាញវត្តមានជាផ្លូវការដើម្បីស្រាយចម្ងល់របស់ទស្សនិកជនក្នុងពេលឆាប់ៗនេះ។

ដើម្បីទស្សនាវីដេអូ សូមចូលទៅកាន់គេហទំព័ររបស់ទូរទស្សន៍ PNN៖ https://news.pnn.com.kh/news/14013