(ព្រះសីហនុ)៖ ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា សាលាប៉ាម៉ាអន្តរជាតិ (PAMA International School) បានលេចរូបរាងឡើង នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយនឹងចក្ខុវិស័យឲ្យសិស្សមានអត្តចរិតវិជ្ជមាន ចេះយកអាសារគ្នា និងមានមនសិការជាតិ។

វិស័យអប់រំឯកជនដែលត្រូវបានប្រកាសទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា មានបង្រៀនពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ នូវកម្មវិធីសិក្សាពិសេស ៩យ៉ាង ដែលជួយសិស្សត្រៀមខ្លួនជាស្រេចសម្រាប់អនាគត រួមមាន៖

* ១៖ កម្មវិធីជាតិពិសេសចំណេះទូទៅភាសាខ្មែរ ឬ Unique National Khmer General Education Programs (UNP)៖ មានដាក់កម្មវិធីផ្សេងទៀតជាច្រើនបន្ថែមលើកម្មវិធីជាតិ ដូចជា កម្មវិធីប៉ាម៉ាគិតលេខរហ័ស (PAMA program), កម្មវិធីអប់រំចិត្ត-ចរិតវិជ្ជមាន និងសមាធិ ឬ Positive Attitude and Meditation (PAME), Brain Scan ដឹងទេពកោសល្យខួរក្បាលពីកំណើត, កុំព្យូទ័រ (Computer), គណិតវិទ្យាអន្តរជាតិ (International Math) និងកម្មវិធីបំប៉នភាសាខ្មែរ-គណិតវិទ្យា (Extra Khmer-Math) ​។

* ២៖ កម្មវិធីភាសាបរទេស អង់គ្លេស និងចិន ឬ Foreign Language English and Chines Programs (FLECP) និងកម្មវិធីភាសាអង់គ្លេសអន្តរជាតិ ឬ International English Program (IEP)៖ មានបង្រៀនភាសាបរទេស និងចំណេះទូទៅអន្តរជាតិ ពោលគឺបង្រៀនមុខវិជ្ជា គណិតវិទ្យា, វិទ្យាសាស្ត្រ, សិក្សាសង្គម និងអង់គ្លេស ដែលមុខវិជ្ជានោះ​ បង្រៀនជាភាសាអង់គ្លេស និងមានដាក់បញ្ចូលភាសាចិនផងដែរ។

* ៣៖ កម្មវិធីគណិតវិទ្យាអន្តរជាតិ (International Math)៖ មានបង្រៀនគន្លឹះគណិតវិទ្យា និងវិញ្ញាសាប្រកួតគណិតវិទ្យាកម្រិតអន្តរជាតិចាប់ពីកម្រិតមត្តេយ្យ។

* ៤​៖ កម្មវិធីបំប៉នភាសាខ្មែរ-គណិតវិទ្យា (Extra Khmer-Math)៖ ជួយឱ្យសិស្សានុសិស្សចេះភាសាខ្មែរ និងគណិតវិទ្យាច្បាស់។

* ៥៖ កម្មវិធី Brain Scan ដឹងទេពកោសល្យខួរក្បាលពីកំណើត៖ ជួយឱ្យដឹងព័ត៌មានខ្លួនឯងយ៉ាងច្បាស់លាស់ ជាកម្មវិធីឧបករណ៍ចិត្តសាស្រ្តកម្រិតខ្ពស់បំផុត ដែលប្រើសម្រាប់អប់រំ ជំរុញ និងលើកទឹកចិត្តកុមារឱ្យរៀនឆាប់ចេះ។

* ៦៖ កម្មវិធីអប់រំចិត្ត-ចរិតវិជ្ជមាន និងសមាធិ (Positive Attitude and Meditation)៖ ជាកម្មវិធីអប់រំឱ្យកុមារមានចរិតវិជ្ជមាន ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង អត់ធ្មត់ និងមានទំនួលខុសត្រូវខ្ពស់។

* ៧៖ កម្មវិធីកុំព្យូទ័រ (Computer)៖ បង្រៀនកុំព្យូទ័រដល់កុមារចាប់ពីថ្នាក់ទី១ ហើយសិស្សគ្រប់រូបសុទ្ធតែមានកុំព្យូទ័រ និងម៉ាស៉ីនព្រីនផ្ទាល់ខ្លួននៅតាមផ្ទះ។

* ៨៖ កម្មវិធីភាសាអង់គ្លេសទូទៅ (GEP)៖ មានបង្រៀនភាសាអង់គ្លេសទូទៅក្រៅម៉ោង សម្រាប់សិស្ស និងមហាជនទូទៅ។

* ៩៖ កម្មវិធីប៉ាម៉ាគិតលេខរហ័ស (PAMA program)៖ ជួយឱ្យកុមារពូកែ វិទ្យាសាស្ត្រ គណិតវិទ្យា ភាពជាអ្នកដឹកនាំ ការសង្កេត ការបង្កើត ទំនុកចិត្ត និងការគណនា (SMILOC3) ដែលជួយអភិវឌ្ឍន៍ខួរក្បាលឆ្វេងនិងខាងស្តាំ ជួយឱ្យកុមារឆ្លាត ពូកែគណិតវិទ្យា និងគណនាលេខលឿនដោយមាត់ទទេ។

លោកស្រី ផុន សិរីវឌ្ឍនី សហស្ថាបនិក សាលាប៉ាម៉ាអន្តរជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «រៀននៅសាលាប៉ាម៉ាអន្តរជាតិ សិស្សមានភាពអត់ធ្មត់ និងដោះស្រាយបញ្ហាដោយមិនប្រើហិង្សា។ កម្មវិធីសិក្សារបស់សាលាប៉ាម៉ាអន្តរជាតិ បង្រៀនដោយគ្រូជនជាតិខ្មែរ និងបរទេស ហើយទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ។ ក្រៅពីកម្មវិធីសិក្សាខាងលើ យើងក៏មានកម្មវិធីបង្រៀនហែលទឹក ដល់កុមារផងដែរ»

សាលាប៉ាម៉ាអន្តរជាតិ មាន២ទីតាំង គឺទីតាំងទី១ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ និងទីតាំងទី២ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ផុន ហុកឡាំ សហស្ថាបនិក និងជានាយកសាលាប៉ាម៉ាអន្តរជាតិ បានបានថ្លែងថា «សាលាប៉ាម៉ាអន្តរជាតិ មានប្រវត្តិកើតពីកម្មវិធីប៉ាម៉ា ដោយកម្មវិធីប៉ាម៉ា ជួយឱ្យកុមារគិតលេខរហ័ស មានឈ្មោះល្បី ស្រួលហៅ ស្រួលចងចាំ ពីសំណាក់មហាជនទូទៅ ក្រុមការងារបានសម្រេចបង្កើតសាលាប៉ាម៉ាអន្តរជាតិ បង្រៀនពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ តាមប្រកាសថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ»

ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

* ទំព័រហ្វេសប៊ុក៖ PAMA International School សាលាប៉ាម៉ាអន្តរជាតិ
* គេហទំព័រ៖ pamainternationalschool.com ៕