(បរទេស)៖ នៅថ្ងៃអង្គារម្សិលមិញនេះក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Nvidia Corp និងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Foxconn បានប្រកាសពីភាពជាដៃគូរក្នុងការបង្កើតរថយន្តបើកបរដោយស្វ័យប្រវត្តិរួមគ្នា។ ខណៈកិច្ចសហការនេះនឹងផ្តោតសំខាន់ទៅលើការផលិតបន្ទះឈីបបែបលក្ខណៈទំនើប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។

តាមរយៈភាពជាដៃគូរនេះទាំង Foxconn និង Nvidia ហាក់មានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះទៅលើគូរប្រជែងផ្សេងៗទៀត ដោយក្នុងនោះក្រុមហ៊ុន Foxconn និយាយថា ខ្លួននឹងទទួលបន្ទុកទៅលើផ្នែកម៉ូឌុលត្រួតពិនិត្យគ្រឿងអេឡិចត្រូនិក (ECMs) ដែលជាប្រព័ន្ធបង្កប់នៅខាងក្នុងគ្រឿងអេឡិចត្រូនិចនឹងគ្រប់គ្រងទៅលើប្រព័ន្ធអគ្គិសនីក្នុងរថយន្ត។

ចំណែក Nvidia ជាអ្នកជារុញច្រាន Foxconn ពីក្រោយជាមួយនឹងបច្ចេកវិទ្យាកំពូលៗរបស់ខ្លួនជាពិសេសគឺបន្ទះឈីប Drive Orin ជាមួយនឹងការរួមបញ្ចូលនូវសមត្ថភាពពិសេសៗសម្រាប់ដំណើរការព័ត៌មានពី Sensor ខាងក្នុងរថយន្ត។

ដោយឡែកសម្រាប់ព័ត៌មានលម្អិតទាក់ទិននឹងភាពជាដៃគូរនេះ ប្រភពមិនបានបញ្ជាក់លម្អិតនោះទេ៕