(បរទេស)៖ ក្រុមហ៊ុន Microsoft បានជួសជុល និងដាក់ដំណើរការឡើងវិញនូវសេវាកម្ម Cloud services របស់ខ្លួន បន្ទាប់ពីគាំង​មិនដំណើរការអស់រយ:ពេលប៉ុន្មានម៉ោងមុននេះ។ ចំពោះបញ្ហាគាំងសេវាកម្ម Cloud នេះបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់កម្មវិធី Teams និង Outlook នៅជុំវិញពិភពលោក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្តិចបានឱ្យដឹងថា សេវាកម្ម Cloud របស់ Microsft ដែលមានឈ្មោះថា Azure បានគាំង និងបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នៅអាមេរិក អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអាហ្វ្រិក។

សេវាកម្ម Azure ត្រូវបានក្រុមហ៊ុន Microsoft បញ្ជាក់ថាមានអតិថិជនប្រើប្រាស់ប្រមាណ ៥០០លាននាក់ ហើយការគាំងនេះ​គឺ​អាច​នឹងប៉ះពាល់ដល់អ្នកប្រើស្ទើតែទាំងអស់៕