(ម៉ាឌ្រីត)៖ ខ្សែប្រយុទ្ធឆ្នើម Ousmane Dembele រកបាន ១គ្រាប់ជ័យជម្នះជួយក្រុម FC Barcelona យកឈ្នះ Real Sociedad ១-០ ក្នុងវគ្គ ៨ក្រុមនៃការប្រជែងដណ្តើមពានរង្វាន់ Copa del Rey 2022-23 ដែលជាពានរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ។

ក្នុងនោះក្រុម Osasuna ក៏បានយកឈ្នះក្រុម Sevilla 2-1 ក្នុងការប្រកួតដែលឈានដល់ម៉ោងបន្ថែម លទ្ធផលនេះធ្វើឲ្យក្រុម FC Barcelona និង Osasuna ឡើងឈរចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយរង់ចាំក្រុមឈ្នះរវាងក្រុម Valencia ប៉ះក្រុម Athletico Bilbao ហើយក្រុម Real Madrid ជួបក្រុម Atletico Madrid ក្នុងការស្វែងរក ២ក្រុមឡើងវគ្គបន្ត។

រំលឹកផងថា ក្នុងប្រវត្តិពាន Copa del Rey សម្រាប់ក្លិប FC Barcelona ជាក្រុមឈ្នះពាននេះច្រើនជាងគេដល់ទៅ ៣១លើកមកហើយក្រុម Athletico Bilbao ឈរលេខ២ ឈ្នះបានចំនួន ២៣លើក ពេលដែលក្លិប Real Madrid ឈ្នះបាន ១៩លើក, Atletico Madrid ឈ្នះបាន ១០លើក និងក្រុម Valencia ឈ្នះពាន ៨លើក៕