(ព្រះសីហនុ)៖ សណ្ឋាគារមូនិច (MUNICH HOTEL) ត្រូវបានបើកសម្ពោធ និងដាក់ឲ្យដំណើរការដើម្បីទទួលភ្ញៀវនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ដែលមានទីតាំងនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ក្រោមការចូលរួមពីលោកឧកញ៉ា ជា លាងហុង និងលោកស្រី តុប ស្រីនិច ព្រមទាំងអគ្គនាយក ពៅ បញ្ញា និងលោកស្រី ហុង លីហួរ និងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។

លោកឧកញ៉ា ជា លាងហុង បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងកសាងសណ្ឋាគារមូនិចនេះឡើង ប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាព។ លោកមានមោទនភាព និងមានអារម្មណ៍សប្បាយរីករាយ ដែលបានសាងសង់សណ្ឋាគារនេះឡើង ហើយសង្ឃឹមយ៉ាងមុតមាំនឹងមានភ្ញៀវជាច្រើនជួយគាំទ្រ នៅថ្ងៃនេះ និងថ្ងៃខាងមុខដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។

លោកបន្តថា យើងត្រូវស្គាល់ពីខ្លួនឯងច្បាស់ហើយអ្វីដែលជាចំណុចខ្លាំងរបស់យើងនោះគឺ ធ្វើយ៉ាងណាឱ្យភ្ញៀវដែលមកស្នាក់នៅទាំងអស់ទទួលបានការស្នាក់នៅប្រកបដោយផាសុកភាព មានអនាម័យ និងមានសុវត្ថិភាពខ្ពស់។

សណ្ឋាគារមូនិច ធ្វើឡើងជាពិសេសសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចូលមកលែងកម្សាន្តនៅខេត្តព្រះសីហនុ ដែលពេលជាមួយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាមួយគ្នានេះដែរ សណ្ឋាគារមូនិចបានសាងសង់ឡើង មានទីតាំងនៅក្នុងទីប្រជុំជន និងមានចម្ងាយត្រឹមតែ ២.៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល បុគ្គលិកមានភាពរួសរាយ រាក់ទាក់ និងទទួលបានការហ្វឹកហាត់ត្រឹមត្រូវ បន្ទប់ស្អាតធំទូលាយ និងមានច្រើនជម្រើសសម្រាប់ភ្ញៀវ ចំណតឡានធំទូលាយ និងមានសន្តិសុខយាមការ២៤ម៉ោង សម្រាប់សណ្ឋាគារមូនិច មានបន្ទប់សម្រុបចំនួន៨០បន្ទប់ និងចែកចេញជាបីប្រភេទផ្សេងៗគ្នា៖

ទី១. បន្ទប់ស្តង់ដារ ៤៨មានគ្រែមួយ និងគ្រែពីរចំនួន៤៨បន្ទប់
ទី២. បន្ទប់ឌីឡាក់១៦បន្ទប់ មានគ្រែមួយ និងគ្រែពីរ
ទី៣. បន្ទប់ VIP មាន១៦ គ្រែមួយ និងមាន Bathtub មួយនៅក្នុងបន្ទប់ទឹក ក្រៅពីបន្ទប់ ក៏មានភោជនីយដ្ឋានសាល
ប្រជុំ កន្លែងម៉ាស្សា អាងហែលទឹក និង Pool Bar ផងដែរ៕