(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិបបិសាចក្រហម Manchester United ត្រូវបានគេបោះបង់ចោល នូវការចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹងលោកទាំងអស់។ នេះបើតាមការបញ្ជាក់ពីប៉ូលីស និងព្រះរាជអាជ្ញា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

Greenwood ដែលត្រូវបានព្យួរពីការប្រកួតដោយក្លិប United កាលពីខែមករា ឆ្នាំ២០២២ នៅពេលដែលការចោទប្រកាន់លើរូបលោក ត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធសង្គមនោះ បានរងការចោទប្រកាន់ ពីបទប៉ុនប៉ងរំលោភកាលពីខែតុលាឆ្នាំមុន។

«ការសម្រេចមួយត្រូវបានធ្វើឡើង ដើម្បីឈប់បន្តការកាត់ទោសយោងទៅតាម Code for Crown Prosecutors» នេះបើតាម Crown Prosecution Service បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដាក់ឈ្មោះថា Greenwood៕