(ភ្នំពេញ)៖ បន្ទាប់ពីការរង់ចាំអស់រយៈពេលប៉ុន្មានខែកន្លងមក ក្រុមសម្តែងសៀក បានប្រកាសពីការវិលត្រឡប់មកវិញ ជាមួយនឹងការសម្តែងថ្មី (ការសម្តែងសៀកខ្មែរ) ដែលមានការចូលរួមសម្តែងដោយសិល្បករវ័យក្មេង មកពីសាលាសៀក នៃសាលាមធ្យមវិចិត្រសិល្បៈផងដែរ។ នេះបើតាមការជូនដំណឹងរបស់សាលាភូមិន្ទវិចិត្រសិល្បៈ ដែលបណ្តាញ Fresh News ទទួលបាន។

ការសម្តែងធ្វើឡើងចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩៖៣០នាទីព្រឹក និង ម៉ោង ១៨៖៣០នាទីល្ងាច និងថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨៖៣០នាទីល្ងាច នៅទីតាំងមជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាព (ទល់មុខវិមានរដ្ឋសភា)៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖