(ភ្នំពេញ)៖ សម្រាប់ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនារសៀលនេះ ដោយមានក្រុមហនុមានអគ្គលេខាធិកាដ្ឋានក្រសួងការពារជាតិ ប៉ះ ROYAL MAYURA RESORT នាថ្ងៃសោរ៍ ទី០៤ ខែកុម្ភះ ឆ្នាំ២០២៣នេះ ក្នុងទឹកដីនៃកីឡដ្ឋាន ខ.ភ.ម នាម៉ោង១៥:៣០ នាទីរសៀលនេះ។

គួររំលឹកថា ក្រុមហនុមានអគ្គលេខាធិកាដ្ឋាន ក្រសួងការពារជាតិ មុនឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កាលពីវគ្គ៨ក្រុមចុងក្រោយ បានយកឈ្នះក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ក្នុងលទ្ធផល ១ទល់០ កាលពីថ្ងទី៣០ ខែមករា កន្លងមក។

ខាងក្រោមនេះជាកម្មវិធីប្រកួត របស់ក្រុមទាំង៤ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៖
ការប្រកួតថ្ងៃសៅរ៍ ទី០៤ ខែកុម្ភះ ឆ្នាំ២០២៣ រួមមាន៖
១៖ហនុមានអគ្គលេខាធិកាដ្ឋាន ក្រសួងការពារជាតិ Vs ROYAL MAYURA RESORT។
សម្រាប់ការប្រកួតថ្ងៃអាទិត្យ ទី០៥ ខែកុម្ភះ ឆ្នាំ២០២៣ រួមមាន៖
១៖ ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ Vs ស.ស.យ.ក ខេត្តកណ្តាល។

ដោយឡែកសម្រាប់ការប្រជែងពាន Soccer League លើកទី៦ ឆ្នាំ២០២៣នេះ សម្រាប់ប្រាក់រង្វាន់ដែលតម្រូវផ្តល់ជូនក្រុមជើងឯកនៃការប្រជែងពានរង្វាន់ Soccer League ផ្នែកបុរសនេះក្រុមដែលទទួលបានជ័យលាភី នឹងទទួលបានរង្វាន់ដូចខាងក្រោម៖
១៖ ជ័យលាភីលេខ១ ទទួលបានពាន១ មេដាយមាស២៥ អមប្រាក់រង្វាន់ ២៥លានរៀល។
២៖ ជ័យលាភីលេខ២ មេដាយប្រាក់២៥ និងទទួលបានទឹកប្រាក់ ១០លានរៀល។
៣៖ ជ័យលាភីលេខ៣ មេដាយសំរិទ្ធ២៥ ទទួលបាន ៥លានរៀល។
៤៖ ក្រុមហ្វែរផ្លេ(Fai Play) ទទួលបានទឹកប្រាក់លើកទឹកចិត្ត ២លានរៀល។
៥៖ ក្រុមអាជ្ញាកណ្ដាលល្អជាងគេ ទទួលបានលើកទឹកចិត្ត ១.៥លានរៀល។
៦៖ កីឡាករទាត់ចូលទីច្រើនជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១.៥លានរៀល។
៧៖ អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១.៥លានរៀល។
៨៖ គ្រូល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១.៥លានរៀល៕