(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគអាជីពកម្ពុជា Cambodian League Cup 2023 នឹងចាប់ផ្តើមរដូវកាលថ្មីចុងសប្តាហ៍នេះ ដោយមាន ១៤ក្រុមចូលរួម និងបែងចែកជា ២ពូល ដោយក្នុង ១ពូលមាន ៧ក្រុម។

សម្រាប់ពូល A ដែលនឹងធ្វើការប្រកួតនៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នោះរួមមាន៖
១៖ វិសាខា Vs ព្រៃវែង
២៖ គិរីវង់សុខសែនជ័យ Vs កោះកុង
៣៖ សមាគមកីឡាបាល់ទាត់ ខ.ភ.ម Vs អគ្គិសនីកម្ពុជា។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈវិញសម្រាប់ពូល B រួមមាន៖
១៖ អង្គរថាយហ្គឺរ Vs ISI ដង្គោសែនជ័យ
២៖ ភ្នំពេញក្រោន Vs សូលទីឡូអង្គរ
៣៖ ណាហ្គា Vs នគរបាលជាតិ។

គួរដឹងថា ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ ត្រូវបានចែកជា ២ពូល ដោយពូល A ​មានក្រុម
១៖ ​​បឹងកេត
២៖ វិសាខា
៣៖ គិរីវង់សុខសែនជ័យ
៤៖ សមាគមកីឡាបាល់ទាត់ ខ.ភ.ម
៥៖ អគ្គិសនីកម្ពុជា
៦៖ កោះកុង​
៧៖ ព្រៃវែង។

ពូល B រួមមាន
១៖​ ព្រះខ័នរាជស្វាយរៀង
២៖​ ភ្នំពេញក្រោន
៣៖ អង្គរថាយហ្គឺរ
៤៖ ណាហ្គា
៥៖ នគរបាលជាតិ
៦៖ ISI ដង្កោសែនជ័យ
៧៖ សូលទីឡូអង្គរ៕