(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដល់អស្ចារ្យមិនធ្លាប់មាន និងធំលើសគេ ក្នុងឆ្នាំ២០២៣ នឹងអាចកើតមានឡើងហើយ ដោយសារតែក្រុមហ៊ុនស្រាបៀរ GANZBERG ជាក្រុមហ៊ុនស្រាបៀរកម្រិតពិភពលោក ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញនោះ កំពុងតែនឹងរៀបចំមហាព្រឹត្តិការណ៍ ការប្រគំតន្រ្តីដ៏កក្រើក ដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យ នៃការសម្ដែងផ្ទាល់ របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំដាច់គេ ក្នុងប្រទេសកម្ពុជានេះ នឹងធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះនៅមណ្ឌលកីឡាខេត្តំកពង់ស្ពឺ និងទីតាំងច្រមុះជ្រូកក្រុងតាខ្មៅ ក្បែរសួនច្បារខេត្តកណ្តាល ដើម្បីជាការអបអរថ្ងៃនៃក្តីស្រលាញ់ GANZBERG Valentine’s Day និងមានកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, ឆន សុវណ្ណារាជ, ខេម, សេន យូរី, តន់ ចន្ទសីម៉ា, តារារ៉េប និងតារាចម្រៀងល្បីៗជាច្រៀន នឹងរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករ ទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើក ក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

ព្រឹត្តិការណ៍តន្រ្តីទេសចរណ៍ដ៏រំភើបនេះ នឹងធ្វើដំណើរទៅកាន់គ្រប់ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ជាយុទ្ធនាការដើម្បីអបអរ GANZBERG ផលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ ឆ្ងាញ់កម្រិតពិភពលោក អមជាមួយឆាកដ៏តន្ត្រីដ៏អស្ចារ្យប្រកបដោយបច្ចេកវិទ្យា LED ដ៏ដ៏ទំនើប ។ ហើយអ្វីកាន់តែពិសេសនោះគឺ តាមរយៈ Facebook ផ្លូវការ Beer GANZBERG បានឲ្យដឹងថា នៅមណ្ឌលកីឡា ខេត្តំកពង់ស្ពឺ និងទីតាំងច្រមុះជ្រូកក្រុងតាខ្មៅ ក្បែរសួនច្បារខេត្តកណ្តាល ថ្ងៃទី13 14 កុម្ភះ 2023 នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរថ្ងៃនៃក្តីស្រលាញ់ GANZBERG Valentine’s Day ដ៏ធំដាច់គេក្នុងប្រទេសកម្ពុជាផងដែរ៕