(ភ្នំពេញ)៖ ឧកញ៉ា ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ «ដាណា ទ្រី» និងជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី បានរៀបចំកម្មវិធីបើកបង្ហាញមុខ ទូតសុច្ឆន្ទៈ (BA) ប្រចាំហាងពេជ្រ ដាណា ទ្រី នារាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ទូតសុច្ឆន្ទៈ (BA) ប្រចាំហាងពេជ្រ ដាណា ទ្រី ចំនួន២រូបថែមទៀតនោះ រួមមាន កំពូលតារាចម្រៀងដ៏ល្បីនៅកម្ពុជា ឱក សុគន្ធកញ្ញា និងតារាសម្តែងស្រស់សង្ហារ សេង មង្គល។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឧកញ៉ា ទ្រី ដាណា បានបញ្ជាក់ថា ការជ្រើសរើសយកតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក សេង មង្គល ជាទូតសុច្ឆន្ទៈ (BA) គឺដោយសារតែ ជាកំពូលតារាប្រចាំកម្ពុជា មានបទពិសោធន៍ច្រើនក្នុងការពាក់គ្រឿងពេជ្រ និងមានការទំនាក់ទំនងក្នុងសង្គម និងយល់ពីគ្រឿងពេជ្រច្រើន។

ឧកញ៉ា ទ្រី ដាណា បន្ថែមថា ក្រៅពីការធានាបានគុណភាពមាស ពេជ្រ និងការលក់ចេញស្រួល និងទិញស្រួល, ការបង្កើតឲ្យមានទូតសុច្ឆន្ទៈ (BA) របស់ហាង មាស ពេជ្រ ដាណាទ្រី ជាបន្តបន្ទាប់គឺជាការបន្ថែមទំនុកចិត្តជូន ដល់អតិថិជន ដែលបានគាំទ្រ និងចំណាយទាំងពេលវេលា និងថវិកា មកទិញគ្រឿងអលង្ការនៅហាង មាស ពេជ្រ ដាណាទ្រី។

ថ្លែងនៅក្នុងថ្ងៃបើកបង្ហាញវត្តមានជាផ្លូវការនេះ កំពូលតារាចម្រៀងដ៏ល្បីនៅកម្ពុជា ឱក សុគន្ធកញ្ញា បានលើកឡើងថា «មូលហេតុដែលអ្នកនាងសម្រេចធ្វើជា ទូតសុឆន្ទៈ (BA) ឲ្យហាងពេជ្រដាណាទ្រី ដោយសារតែខ្ញុំបានឃើញថា ពេជ្រនៅហាងបងដាណា ជាពេជ្រធម្មជាតិសុទ្ធល្អ ហើយមានអតិថិជនគាំទ្រច្រើន ដោយមិនធ្លាប់មានបញ្ហាឡើយ គឺទិញស្រួល លក់ស្រួល ព្រោះមានអ្នកស្គាល់គ្នាប្រើពេជ្រគាត់ច្រើន។ ម្យ៉ាងវិញទៀត មុនខ្ញុំចូលរួមជាមួយគាត់ ក៏ខ្ញុំសង្កេតច្រើនដែរ ទៅលើគ្រឿងពេជ្រ និងឈ្មោះហាងរបស់គាត់ ព្រោះខ្ញុំធ្លាប់ប្រើពេជ្រដែរ ខ្ញុំអាចសម្គាល់បានពីភាពខុសគ្នា រវាងពេជ្រសុទ្ធធម្មជាតិ និងពេជ្រកែច្នៃ។ អីចឹងមុនពេលបងប្អូនទាំងអស់គ្នាទិញពេជ្រសុទ្ធធម្មជាតិ ត្រូវពិនិត្យទៅលើឈ្មោះហាងថា មានទំនុកចិត្តឬអត់ ហើយមានការទទួលខុសត្រូវចំពោះគ្រឿងពេជ្ររបស់ខ្លួនឬអត់ ចៀសវាងទិញប៉ះចំរបស់ក្លែងក្លាយ ហើយមិនអាចលក់វិញបានទៀត»

ជាមួយគ្នានេះ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានផ្ដាំផ្ញើបងប្អូនទាំងអស់គ្នា មុននឹងសម្រេចចិត្តទិញពេជ្រប្រើ គួរមើលឱ្យបានច្បាស់ ព្រោះសព្វថ្ងៃមានការដាក់លក់ពេជ្រកែច្នៃច្រើន ពិបាកនឹងធ្វើការសម្គាល់ថា ពេជ្រណាជាពេជ្រសុទ្ធ ធម្មជាតិ ហើយពេជ្រណាជាពេជ្រកែច្នៃណាស់។ បើសិនទិញពេជ្រកែច្នៃ គេគិតតាមតម្លៃពេជ្រកែច្នៃមិនអីទេ តែខ្លាចទិញបានពេជ្រកែច្នៃ តែគេបែរជាគិតថាពេជ្រធម្មជាតិ នោះគែជាការខកខិត្ត និងការខាតបង់ដ៏ធំមួយ។ សំខាន់ជាងគេ គឺសម្គាល់លើឈ្មោះហាង និងទំនួលខុសត្រូវរបស់ពួកគាត់តែម្ដងថា យើងគួរមានទំនុកចិត្តឬអត់។ បើទិញចំប៉ះពេជ្រក្លែងក្លាយ គឺគ្មានកន្លែងទិញចូលវិញឡើយ ដូចនេះសូមប្រុងប្រយ័ត្ន។ អីចឹងហើយ បានខ្ញុំសូមឱ្យបងប្អូនមិនសូវចេះ មើលពេជ្រ អាចមកហាងបងដាណាទៅ ព្រោះគាត់បើកហាងធំ មានគ្រឿងច្រើនងាយស្រួលជ្រើសរើស ជាពិសេសគឺមានទំនួលខុសត្រូវ ទិញស្រួល លក់ចូលវិញក៏ស្រួល មិនពិបាកសម្រាប់ភ្ញៀវឡើយ។

ចំណែកតារាសម្តែងស្រស់សង្ហារ សេង មង្គលវិញ ក៏បានលើកឡើងដែរថា ការក្លាយជាទូតសុច្ឆន្ទៈ (BA) របស់ មាស ពេជ្រ ដាណាទ្រី គឺកើតចេញពីការទុកចិត្តលើគ្រឿងអលង្ការនៅក្នុងហាងរបស់ឧកញ៉ា ទ្រី ដាណា ទិញយកមកពាក់ គឺហេង ហេង និងរកស៊ីមានបាន។ លោកបន្តថា ចំណុចពិសេសមួយទៀត ដោយសារលោកស្រី ទ្រី ដាណា ទទួលបានការគាំទ្រ និងកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា មានបងប្អូនស្រឡាញ់ និងគាំទ្រច្រើន មានសេចក្តីសប្បាយរីករាយក្នុងការចូលរួមជាទូតសុច្ឆន្ទៈ ប្រចាំឲ្យហាងពេជ្រ ដាណា ទ្រី។

សូមបញ្ជាក់ថា ហាងពេជ្រដាណា ទ្រី មានលក់គ្រឿងអលង្ការគ្រប់ប្រភេទ ដូចជា មាស ពេជ្រ ប្លាកទីន ប្លាទីនអ៊ីតាល៊ី និងត្បូងពេជ្រមានតម្លៃគ្រប់ប្រភេទ ហាងពេជ្រ ដាណា ទ្រី មាន ២សាខា៖

*សាខាទី១ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
*សាខាទី២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ហួសច្រកចូលបុរីប៉េងហួតបឹងស្នោរបន្តិច ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ហាងពេជ្រ ដាណា ទ្រី គិតពីគុណភាព និងទំនួលខុសត្រូវជាចម្បង ដោយផ្ដល់ជូននូវពេជ្រធម្មជាតិសុទ្ធល្អ ជាប្រភេទពេជ្រកម្រជីករក មិនដាក់លក់លាយឡំនឹងពេជ្រកែច្នៃឡើយ។ បច្ចុប្បន្ន មានការប្រកាសលក់ពេជ្រច្រើនប្រភេទ នៅលើទីផ្សារ ជាពេជ្រកែច្នៃ ឬពេជ្រក្លែងក្លាយ ប៉ុន្តែ ហាងពេជ្រ ដាណា ទ្រី ផ្ដោតសំខាន់លើពេជ្រសុទ្ធធម្មជាតិ មានការធានាជូន និងអាចលក់វិញបានស្រួល។ សម្រាប់ពេជ្រធម្មជាតិ មានពន្លឺចែងចាំង និងភាពរឹងមាំ ខុសគ្នាពីពេជ្រកែច្នៃ សូមពិនិត្យឱ្យបានល្អិតល្អន់ មុនសម្រេចចិត្តទិញ។

សម្រាប់អតិថិជន ហាងឆេងមាស ហាងពេជ្រ ដាណា ទ្រី មានភាពងាយស្រួលនៅក្នុងការលក់វិញ មិនរង់ចាំយូរឡើយ ហើយអាចលក់នៅសាខាណាក៏បាន។ ហាងពេជ្រ ដាណា ទ្រី មានជាងដ៏ចំណាន ច្នៃម៉ូដថ្មីៗរាល់ថ្ងៃ ហើយក៏មានម៉ាស៊ីនដ៏ទំនើប សម្រាប់ពិនិត្យគ្រាប់ពេជ្រសុទ្ធ ដោយមិនអាចមានការក្លែងបន្លំបានឡើយ។

ចំពោះការទិញគ្រឿង អលង្ការ គ្រប់ប្រភេទ នៅហាងពេជ្រ ដាណា ទ្រី ឥឡូវនេះ មានឱកាសចាប់រង្វាន់ឈ្នះភ្លាមៗ ម៉ូតូ ទូរសព្ទ ទូរទស្សន៍ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ហើយក៏មានឱកាសផ្សងសំណាងចាប់រង្វាន់ រថយន្តដ៏ថ្មីសន្លាងផងដែរ៕