(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បីនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស បានចាប់ដៃជាមួយស្ថានីយទូរទស្សន៍ដ៏ធំក្នុងស្រុកមួយ ដើម្បីបង្កើតនូវព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ដ៏ធំសម្បើម THE VOICE X CAMBODIA BEER TOUR CONCERT ដើម្បីផ្សព្វផ្សាយកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក THE VOICE រដូវកាលថ្មី រដូវកាលទី៣ និងនាំយកការកម្សាន្តសប្បាយអស្ចារ្យជូនទស្សនិកជន ទៅតាមបណ្តាខេត្តក្រុងនានា។
នេះជាព្រឹត្តិការណ៍ដ៏ធំសម្បើមដែលពុំធ្លាប់មានដែលត្រូវបានឧបត្ថម្ភផ្តាច់មុខដោយ CAMBODIA BEER រូបរាងប្រណីត រសជាតិឆ្ងាញ់អស្ចារ្យ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយ និងទឹកក្រូច IZE WHAT THE FUN។
ព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ដ៏ធំសម្បើម THE VOICE X CAMBODIA BEER TOUR CONCERT នឹងធ្វើដំណើរទៅកាន់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ជាមួយនឹងវត្តមានកំពូលតារាចម្រៀងដែលជាគ្រូបង្វឹកដ៏មានឥទ្ធិពលទាំងបួនរូប ឱក សុគន្ធកញ្ញា ឆន សុវណ្ណរាជ ពេជ្រ សោភា និងណុប បាយ៉ារិទ្ធ រួមជាមួយតារាចម្រៀងជំនាន់ថ្មី ពេញនិយម នឹងបង្ហាញវត្តមានរួមគ្នាដ៏កម្រលើឆាកតន្ត្រីដ៏អស្ចារ្យជាមួយបទចម្រៀងថ្មីពេញនិយម អមជាមួយការសំដែងពិសេស។
ព្រឹត្តិការណ៍ដំបូងនឹងធ្វើឡើងនៅអតីតផ្សារកុងទីន័រនៅទល់មុខសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាបនៅថ្ងៃទី ០៤ ទី០៥ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៦ល្ងាចតទៅដែលអ្នកទស្សនាអាចចូលរួមរាំលេងកម្សាន្តយ៉ាងសប្បាយអស់ស្ទះ ពិសេសក្រេបរសជាតិ CAMBODIA BEER ដ៏ឆ្ងាញ់អស្ចារ្យនៅពីមុខភ្លើងពណ៌លើឆាកតន្រ្តីដ៏ទំនើបស្រស់ស្អាត ផ្តល់ជូននូវបទពិសោធន៍នៃការកម្សាន្តដ៏កម្រ។
ក្រៅពីនេះ អ្នកទស្សនាដ៏អាចរីករាយជាមួយការតាំងលក់ផលិតផលជាច្រើនពីក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និងឱកាសបង្វិលកងឈ្នះរង្វាន់ស្អាតៗជាច្រើន៕
*កុំភ្លេចចូលរួមទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យនេះទាំងអស់គ្នា!