(កូរ៉)៖ បន្ទាប់ពី Jin ដែលជាសមាជិកដំបូងក្នុងក្រុម BTS ចូលបំពេញកាតព្វកិច្ចយោធាបានជិត៣ខែ នៅពេលនេះសមាជិកបន្ទាប់ក្នុងក្រុម គឺ J-Hope បានជូនដំណឹងទៅកាន់អ្នកគាំទ្រថា ខ្លួនទទួលបានកាលបរិច្ឆេទផ្លូវការ អំពីការចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា ក្នុងនាមជាពលរដ្ឋកូរ៉េខាងត្បូងហើយ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

បង្ហោះសារលើបណ្តាញសង្គម Weverse ជូនដំណឹងទៅកាន់អ្នកគាំទ្រ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ J-Hope បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំ​មិន​អាច​ប្រាប់​អ្នកទាំងអស់គ្នា អំពីថ្ងៃខែច្បាស់លាស់បាននោះទេ ប៉ុន្តែ​ខ្ញុំបានទទួល​កាលបរិច្ឆេទ​ ដើម្បី​ចុះ​ឈ្មោះ​រួច​ហើយ។ ដល់ពេលត្រូវត្រៀមខ្លួនហើយ»។ តារាចម្រៀងវ័យ២៩ឆ្នាំរូបនេះ នឹងក្លាយជាសមាជិកទី២ ក្នុងចំណោមសមាជិកប្រុសទាំង៧រូប នៃក្រុម BTS ដែលបានចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា បន្ទាប់ពី Jin ដែលជាសមាជិកទី១។

ព្រោះតែការចូលយោធាជាកាតព្វកិច្ច សម្រាប់បុរសជនជាតិកូរ៉េគ្រប់រូប, J-Hope បានសង្កត់ធ្ងន់ថា «តាំងពី Jin ចុះឈ្មោះមក ខ្ញុំបានគិតអំពីពេលដែលខ្ញុំគួរធ្វើវា ប៉ុន្តែខ្ញុំបានសម្រេចចិត្តចូលយោធា ឲ្យឆាប់តាមដែលអាចធ្វើទៅបាន ហើយបង្ហាញអ្នកទាំងអស់គ្នាពីចំណុចល្អៗ...»។ ដើម្បីជាការត្រៀមខ្លួន J-Hope ក៏បានសុំដំបូន្មានពី Jin អាយុ៣០ឆ្នាំ សមាជិកចាស់ជាងគេក្នុងក្រុម ដែលបានចាប់ផ្តើមបម្រើយោធានៅខែធ្នូ ឆ្នាំ២០២២៕