(ភ្នំពេញ)៖ ដើម្បីផ្ដល់ជូននូវភាពសប្បាយរីករាយដល់អតិថិជននាចុងសប្ដាហ៍ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល រៀបចំកម្មវិធី តន្ដ្រីចុងសប្ដាហ៍ ធ្វើឡើងនៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ចាប់ពីម៉ោង ០៩ព្រឹក ដល់ ០៨យប់។ កម្មវិធីនេះ មានការប្រគំតន្រ្ដីដ៏ពីរោះ ដែលមានការចូលរួមដោយលោក ស៊ីម ច័ន្ទពន្លឺ កញ្ញា នីគី នីគី កញ្ញា Sinora Rath កញ្ញា ចេនី មិន លោក Jamie Raine និងតារាល្បីៗជាច្រើន អមជាមួយពិព័រណ៍អាហារ និងពិព័រណ៍ផលិតផលថែរក្សាសម្រស់ ការបញ្ចុះតម្លៃ ការចាប់រង្វាន់ និងការលេងហ្គេមផ្សេងៗជាច្រើនទៀត។

មិនត្រឹមតែប៉ុណ្ណោះ អតិថិជន នឹងទទួលបានប្រូម៉ូសិនពិសេសៗតាមបណ្តាហាងម៉ាកល្បីៗដូចជា៖ ផ្សារទំនើប ជីប ម៉ុង, ហាងសម្លៀកបំពាក់ហ្វេសសិនប្រេន Wavera, ហាងសម្លៀកបំពាក់កុមារ Balabala , ភោជនីយដ្ឋាន Louisiana Famous Fried Chicken, Chatime, Papa John Pizza Cambodia, Potato Corner, The Dought Room, ហាងលក់សម្ភារៈប្រើប្រាស់អគ្គីសនី Kfour, រោងភាពយន្ត Legend Premium , កន្លែងកម្សាន្ត Doozii, ហាងលក់ផលិតផលថែរក្សាសម្រស់ Nature Republic, ឱសថស្ថាន Ucare , ហាងលក់សម្ភារៈកាហ្វេ DeLongHi និងហាងល្បីៗជាច្រើនទៀត។

លើសពីនេះ គ្រប់វិក័យបត្រក្នុងហាងទាំងអស់ដែលចំណាយចាប់ពី ១៥ ដុល្លារឡើងទៅពី អតិថិជននឹងទទួលបានឱកាសបង្វិលកងយករង្វាន់បន្ថែមដូចជា៖ ប័ណ្ណបញ្ចុះតម្លៃ ២០%, ដបទឹកដ៏ស្រស់ស្អាត និងរង្វាន់ផ្សេងទៀតផងដែរ។ ប្រញាប់ឡើង ! ណាត់មិត្តភក្តិ និងក្រុមគ្រួសារថ្ងៃចុងសប្ដាហ៍មកចូលរួមទិញទំនិញល្អៗ និងដើរលេងកម្សាន្ដនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ទាំងអស់គ្នាណា។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺជាផ្សារទំនើបដែលមានការរចនាដ៏ប្រណិត ទីតាំងធំទូលាយពោលពេញទៅដោយសេវាកម្ម និងផលិតផលដែលមានគុណភាព ដែលជាហាងប្រេនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងបរិយាកាសថ្មីៗដ៏ស្រស់ស្រាយ មានផាសុខភាពខ្ពស់ ព្រមទាំងមានចំណតរថយន្ត និងម៉ូតូយ៉ាងធំទូលាយផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន។

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែន សុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmongsensok/ ឬទាក់ទងមកលេខ៖ 070 822 822 ឬ 096 888 9888 ។

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖

* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]

ជីប ម៉ុង រីថែល សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬ កែប្រែលក្ខខណ្ឌណាមួយទៅលើការបញ្ចុះតម្លៃខាងលើនេះ នៅពេលណាក៏បាន និងតាមការសម្រេចចិត្តតែមួយគត់របស់ក្រុមហ៊ុន៕