(ប៊ែកឡាំង)៖ កីឡាករខ្សែប្រយុទ្ធ Jamal Musiala ត្រូវបានដកចេញពីក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ សម្រាប់ការឈប់សម្រាកអន្តរជាតិ ខែមីនានេះ, ដោយខ្សែប្រយុទ្ធលេងនៅក្លិប Bayern Munich រូបនេះ មានបញ្ហារបួសសរសៃពួរកែងជើង, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធ Jamal Musiala បានទទួលការកោះហៅចំនួន ២០លើកលេងឲ្យក្រុមជម្រើសជាតិ គិតចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូង ក្នុងឆ្នាំ២០២១, រូបគេដំបូងឡើយបានទទួលការកោះហៅ សម្រាប់ការប្រកួតលក្ខណៈមិត្តភាព របស់ជម្រើសជាតិអាល្លឺម៉ង់ ប៉ះជាមួយប៉េរូ និងបែលហ្សិក។

ប៉ុន្តែលោកនឹងមិនអាចស្ថិតនៅក្នុងក្រុម របស់លោក Hansi Flick នោះទេ បន្ទាប់ពីលោកមានបញ្ហាជើង នៅអំឡុងពេលការប្រកួតចាញ់ ២-១ របស់ក្លិប Bayern Munich ក្រោមថ្វីជើងក្រុម Bayer Leverkusen ក្នុងលីគ Bundesliga កាលពីថ្ងៃអាទិត្យ។

ការអវត្តមានរបស់ Jamal Musiala ក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងមានប្រកួតមិត្តភាព ២លើក ដែលត្រូវប្រកួតប៉ះប៉េរូ នៅទីក្រុង Mainz នាថ្ងៃសៅរ៍, មុនពេលពួកគេធ្វើដំណើរទៅទីក្រុង Cologne ដើម្បីប៉ះក្រុមប៊ែលហ្សិក ៣ថ្ងៃបន្ទាប់ ក្នុងនាមជាក្រុមម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2024 ដោយឈរចាំនៅវគ្គចែកពូល A តែម្តង ដែលមិនមានការប្រកួតជម្រុះនោះទេ។