(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក នាបរិវេណភូមិទក្សិនត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អគ្គនាយក ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមកពី៨នាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងកែលម្អដីទំនេរដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅ ដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជនន៍ដល់មនុស្សជាតិទាំងមូល៕