(ភ្នំពេញ)៖ គូស្វាមីភរិយាដែលរៀបការថ្មីៗ និងអតិថិជនដែលបានជាវ Cambodia Beer យកទៅកម្មវិធីជួបជុំផ្សេងៗ សូមរង់ចាំទស្សនាការចាប់រង្វាន់ប្រាក់សុទ្ធ ២០លានរៀល និង ១០លានរៀល នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ក្នុងកម្មវិធីប្រគំតន្រ្តី Cambodia Brew the Beat Concert តាមកញ្ចក់ទូរទស្សន៍ហង្សមាសចាប់ពីម៉ោង ៤ល្ងាចតទៅ ឬតាមហ៊្វេសប៊ុកផេកផ្លូវការរបស់ Cambodia Beer។

ការចាប់រង្វាន់ប្រាក់សុទ្ធនឹងធ្វើឡើងដោយមានភាពសុក្រិត មានការចូលរួមផ្តល់កិត្តិយសផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីស្វែងរកម្ចាស់រង្វាន់ ២០លានរៀល ១២រង្វាន់ និង ១០លានរៀន ២៥រង្វាន់ សម្រាប់គូស្នេហ៍ ឬអតិថិជនរបស់ Cambodia Beer ចំនួន ៣៧រូប។

ទិញ Cambodia Beer ៥០កេស ទទួលបានធុងទឹកកកដ៏ស្រស់ស្អាតចំនួន១, ១០០កេស ទទួលបានធុងប៉ាសទំនើបចំនួន១ ឬធុងទឹកកកចំនួន២ រួមជាមួយនឹងសន្លឹកឆ្នោតក្នុងការឈ្នះប្រាក់សុទ្ធ ២០លានរៀល និង ១០លានរៀល៕

ព័ត៌មានបន្ថែមអាចចូលទៅកាន់ហ៊្វេសប៊ុកផេកផ្លូវការរបស់ Cambodia Beer៖ https://www.facebook.com/cambodiabeer