(បាត់ដំបង)៖ ការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Show ទី៣ កាលពីសប្តាហ៍មុន បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូនខេត្តបាត់ដំបង ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេស រួមជាមួយការចែករង្វាន់ដ៏សន្ធឹកសន្ធាប់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើឲ្យអ្នកចូលរួមកាន់តែសប្បាយ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការចាប់ឆ្នោតផ្សងសំណាងដល់អតិថិជននៅខេត្តបាត់ដំបង ដែលបានជាវនូវផលិតផលរបស់ក្រុមហ៊ុននៅក្នុងការប្រគំតន្ត្រី The Voice x Cambodia Beer Tour ហើយរកឃើញអតិថិជនសំណាងជាងគេ ២រូប បានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ២គ្រឿងភ្លាមៗនៅឆាកប្រគំតន្រ្តី រួមមាន៖ និត ផាន់ណៃ និងស៊ីវ បូសិទ្ធ។

ក្នុងកម្មវិធីដដែល Cambodia Beer និងភេសជ្ជៈប៉ូវកម្លាំង WURKZ ក៏បានធ្វើការប្រគល់រង្វាន់ម៉ូតូ ៨គ្រឿង ដល់អតិថិជន។ អតិថិជនសំណាងដែលបានឈ្នះម៉ូតូ Honda Click ស៊េរីថ្មី មានដូចជា៖ ១) សាន សុខមាន រស់នៅខេត្តបន្ទាយមានជ័ ២) ផាន សម្ភៈ រស់នៅខេត្តបាត់ដំបង ៣) ស៊ាន វុទ្ថី រស់នៅខេត្តបាត់ដំបង ៤) សាម៉ន សុត្ថាវណ្ណ រស់នៅខេត្តបាត់ដំបង ៥) ស៊យ សឿង រស់នៅខេត្តបន្ទាយមានជ័យ ៦) ឈឿម កុល រស់នៅខេត្តបន្ទាយមានជ័យ ៧) ឈួន វិបុល រស់នៅខេត្តបាត់ដំបង និង ៨) ខេង តុលា រស់នៅខេត្តបាត់ដំបង បានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពី ភេសជ្ជៈប៉ូវកម្លាំង WURKZ។

នៅចុងសប្តាហ៍នេះ ថ្ងៃទី២៥ និង ២៦ ខែមីនា ការប្រគំតន្រ្តីទេសចរណ៍ The Voice x Cambodia Beer Tour Concert និងធ្វើដំណើរឆ្ពោះទៅខេត្តព្រះសីហនុ ដែលទីតាំងប្រគំតន្រី្តធ្វើនៅឆ្នេរកន្ទុយនាគ ចាប់ពីម៉ោង ៦ល្ងាច តទៅ។ មកជួបជាមួយនឹងខូចស៍ទាំងបួនរបស់ The Voice Cambodia រដូវកាលទី ៣ រួមមាន៖ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ និង លោក ឆន សុវណ្ណរាជ ហើយនិងតារាល្បីៗផ្សេងទៀតប្រចាំផលិតកម្មហង្សមាស។

អ្នកចូលរួមទស្សនាផ្ទាល់នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ចំនួន ២គ្រឿង ដោយគ្រាន់តែបងប្អូនជាវផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានដូចជា Cambodia Beer, ភេសជ្ជៈប៉ូវកម្លាំង WURKZ, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូច IZE, ភេសជ្ជៈប៉ូវកម្លាំង EXPREZ ឬ ទឹកសុទ្ធកម្ពុជា បងប្អូននឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងម៉ូតូ និងរង្វាន់ផ្សេងៗទៀត៕