(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ក៏ដូចជាផ្តល់ការការពារឲ្យបានកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន ជាមួយនឹងប្រតិបត្តិការប្រកបដោយភាពជោគជ័យជាង ១២០ឆ្នាំ នឹងផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់ការទិញផលិតផលធានារ៉ាប់រងអាយុជីវិតបែបឌីជីថល «ប្រាយ ឡាយហ្វ៍»។ ការផ្ដល់ជូនពិសេសនេះ គឺនៅសល់តែមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ពោលគឺត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣។

លោកអ្នកអាចទិញគម្រោង «ប្រាយ ឡាយហ្វ៍» តាមរយៈប្រព័ន្ធអ៉ិនធឺណេត នឹងទទួលបានការការពារយ៉ាងឆាប់រហ័ស។ ការបង់បុព្វលាភមានភាពងាយស្រួល និងបង់តែ ១ដងគត់ ហើយទទួលបានការការពារពេញ ១ឆ្នាំ។

គម្រោង​ធានារ៉ាប់រងអាយុជីវិតបែបឌីជីថល «ប្រាយ ឡាយហ្វ៍» របស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ផ្ដល់អត្ថប្រយោជន៍លើការការពារអាយុជីវិតសុទ្ធសាធ ទៅលើមរណភាព និងពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍រហូតដល់ទំហំទឹកប្រាក់ ១០.០០០ ដុល្លារអាមេរិក។ ចំណែកការចំណាយលើបុព្វលាភធានារ៉ាប់រង គឺមានតម្លៃសមរម្យបំផុត។

ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ)៕

ទិញគម្រោង ប្រាយ ឡាយហ្វ៍ ឥឡូវនេះ​៖ https://bit.ly/BuyBrightLifeOnline