(កូរ៉េ)៖ ក្រុមចម្រៀង  BLACKPINK បានប្រកាសប្រគំតន្រ្តី Encore ទី២ សម្រាប់​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក «BORN PINK» របស់ពួកគេនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋាន Stade de France ដែលមានផ្ទុកមនុស្សបានរហូតដល់ទៅ ៨ម៉ឺននាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ 

ការ​ប្រកាស​នេះ​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រុម​ BLACKPINK ដែល​ធ្វើ​ឱ្យ​មាន​ការ​រំភើប​ចិត្ត​ពី​អ្នក​គាំទ្រ​នៅ​ប្រទេស​បារាំងជាច្រើន។ ក្រុម​ចម្រៀង​​ BLACKPINK បានធ្វើឲ្យរំភើបចិត្តជាខ្លាំង តាមរយៈការចេញ​អាល់ប៊ុម​ «THE ALBUM» និង​ដំណើរ​ទេសចរណ៍​ពិភព​លោក​ដ៏រីករាយ ដែល​នាំ​ពួក​គេ​ទៅ​កាន់​ទីក្រុង​ធំៗ​ជុំវិញ​ពិភពលោក។ អ្នកគាំទ្ររបស់ BLACKPINK ដែលត្រូវបានគេស្គាល់ថាជា BLINKs បានកំពុងរង់ចាំយ៉ាងអន្ទះសារនូវព័ត៌មាននៃកម្មវិធីជាច្រើនទៀត បន្ទាប់ពីសំបុត្រត្រូវបានលក់អស់ភ្លាមៗនៅពេលដែលពួកគេបានដាក់លក់។

គួរជម្រាបថា ការប្រគំតន្ត្រីរបស់ BLACPINK នៅប៉ារីសនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នៅ STADE DE FRANCE ដែលមានកៅអី  ៨ម៉ឺនកន្លែង៕