(ភ្នំពេញ)៖ សំណាងធំដល់បងប្អូនខេត្តកំពង់ឆ្នាំងដែលបានមកចូលរួមទស្សនាការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Tour Concert កាលពីសប្តាហ៍មុន គ្រាន់តែទិញភេសជ្ជៈពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានឆ្នោតផ្សងសំណាងឈ្នះម៉ូតូចំនួន ២គ្រឿង ភ្លាមៗនៅឆាកប្រគំតន្រ្តី។ អ្នកឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ទាំង២ រួមមាន៖ យោគ សូគីណាល់ និង បូរ ស្រីមាន។

ក្នុងការប្រគំតន្ត្រីនោះផងដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រគល់រង្វាន់ម៉ូតូដល់អតិថិជនរបស់ខ្លួន ៨រូប និង ២ម៉ឺនដុល្លារ ១រូប។ អតិថិជនកំពូលសំណាងដែលបានឈ្នះរង្វាន់ប្រាក់សុទ្ធ ២ម៉ឺនដុល្លារ មានឈ្មោះ ង៉ូវ រ៉ា រស់នៅខេត្តកំពង់ឆ្នាំ។ អតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ពី Cambodia Beer មាន ៥នាក់៖ ១) បឿ គារី រស់នៅខេត្តកំពង់ឆ្នាំង ២) កែវ សុវណ្ណមុនី រស់នៅខេត្តកំពង់ឆ្នាំង ៣) ខុម សុខេម រស់នៅខេត្តកំពង់ស្ពឺ ៤) សឿន សុភា រស់នៅខេត្តកំពង់ស្ពឺ ៥) អួត សារ៉ាន រស់នៅខេត្តពោធិ៍សាត់។ និងអតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពី WURKZ មាន ៣នាក់៖ ១) ខាត់ ឃីន រស់នៅខេត្តកំពង់ស្ពឺ ២) ព្រហ៍ ហៀត រស់នៅខេត្តពោធិ៍សាត់ និង ៣) ជា ម៉ៅ រស់នៅខេត្តពោធិ៍សាត់។

នៅថ្ងៃទី២៥ និង ២៦ ខែមីនា កាប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert នឹងរៀបចំធ្វើឡើងនៅខេត្តបាត់ដំបងដោយមានវត្តមានរបស់តារាចម្រៀងល្បីៗដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា លោក ខេម លោក ខាន់ ជេមស៍ លោក គូម៉ា កញ្ញា អ៉ីវ៉ា រួមជាមួយតារាចម្រៀងដែលកំពុងពេញនិយមពីផលិតកម្ម Galaxy Navatra។

ចូលរួមទស្សនាផ្ទាល់ដើម្បីទទួលបាននូវទស្សនីយភាពដ៏អស្ចារ្យមួយនេះ និងឱកាសក្នុងការឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ដោយគ្រាន់តែទិញផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ដូចជា Cambodia Beer, ភេសជ្ជៈប៉ូវកម្លាំង WURKZ, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូច IZE, ភេសជ្ជៈប៉ូវកម្លាំង EXPREZ ឬ ទឹកសុទ្ធកម្ពុជា ដើម្បីយកឆ្នោតផ្សងសំណាង៕

 សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/cambodiabeer