(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតច្រើនខែនៅតាមបណ្តាខេត្ត WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសបានឈានចូលវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៥ និង ២៦ ខែមីនា ខាងមុខនេះនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយមានវត្តមានកីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា ចូលរួមក្នុងការប្រកួតគូមិត្តភាពជាតិផងដែរ។

អ្វីដែលនឹងធ្វើឲ្យអ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរកាន់តែរំភើប និងទន្ទឹងរង់ចាំនោះ គឺ នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២នេះ បងប្អូននឹងទស្សនាយ៉ាងជក់ចិត្តជាមួយការប្រកួត ១ទល់នឹង៣ រវាង ធឿន ធារ៉ា និង កីឡាករប្រដាល់ល្បីៗ៣រូបទៀត ដែលមកពីប្រទេសថៃ ម៉ាឡេស៊ី និងឡាវ ។

តើកីឡាករប្រដាល់ទាំង ៣នោះជាអ្នកណា? តើ ធឿន ធារ៉ា នឹងអាចតស៊ូយកឈ្នះការប្រកួត ១ទល់៣ នេះដែរឬទេ?

សល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ! អ្នកគាំទ្រប្រដាល់គុនខ្មែរទាំងអស់ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីស្វែងរកចម្លើយ និងផ្តល់ការគាំទ្រដល់ ធឿន ធារ៉ា និងកីឡាករប្រដាល់គុនខ្មែរដទៃទៀតនៅចុងសប្តាហ៍នេះ។

WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ឧបត្ថមផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ ៕

សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/WurkzCambodia