(ភ្នំពេញ)៖ ក្រុមហ៊ុន យ៉ាឌា ខេមបូឌា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីដាក់លក់នូវផលិតផលកង់ និងម៉ូតូអគ្គិសនី ម៉ាក យ៉ាឌា នៅទីស្នាក់ការកណ្តាលរបស់ខ្លួន នៅអាគាលេខ០០១ ផ្លូវ ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ទុយ ច័ន្ទ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ និងមានការចូលរួមពីលោក យីវ ផាន់ណា នាយកប្រតិបត្តិនៃក្រុមហ៊ុន YADEA Cambodia រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ដែរថា យ៉ាឌាត្រូវបានបង្កើតឡើងជាង ២២ឆ្នាំមកហើយ ដោយមានរោងចក្រផលិតកង់ និងម៉ូតូអគ្គិសនីផ្ទាល់ខ្លួនធំៗចំនួន៨ ព្រមទាំងចរាចរជាង ១០០ប្រទេសទូទាំងពិភពលោក។ យ៉ាឌាគឺជាក្រុមហ៊ុនឈានមុខគេខាងផលិត កង់ និងម៉ូតូអគ្គិសនី ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនច្រើនជាងគេនៅលើពិភពលោក ។ ឥឡូវនេះ យ៉ាឌា បាននាំចូលមកកាន់ទីផ្សារកម្ពុជា ដែលមានឈ្មោះថា YADEA Cambodia តាមរយៈក្រុមហ៊ុន ហុង ហ៊ា ថេកណឡជី។

លើកឡើងនាឱកាសនោះ លោក ទុយ ច័ន្ទ ក៏ថ្លែងចូលរួមអបអរសារទរចំពោះក្រុមហ៊ុន ហុង ហ៊ា ថេកណឡជី ដែលបាននាំចូលផ្តាច់មុខនូវផលិតផល កង់ និងម៉ូតូ អគ្គិសនី ម៉ាក់យ៉ាឌា មកលក់ផ្តាច់មុខនៅកម្ពុជា និងជាពិសេសការជ្រើសរើសយកខណ្ឌដង្កោរ ដើម្បីធ្វើជាទីស្នាក់ការកណ្តាល ក្នុងការចែកចាយនូវផលិតផលកង់ និងម៉ូតូ អគ្គិសនីនេះ ខណៈដែលខណ្ឌដង្កោ ជាខណ្ឌដែលទទួលបានកាចាប់អារម្មណ៍ច្រើនពីដៃគូរវិនិយោគផងដែរ។

លើកឡើងនាឱកាសនោះលោក យីវ ផាន់ណា បានឱ្យដឹងថា ដោយមានឆន្ទៈចូលរួមជាមួយបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងការការពារបរិស្ថាន ជាការឆ្លើយតប និងគាំទ្រគោលនបាយរបស់រដ្ឋាភិបាល ក្រុមហ៊ុន ហុង ហ៊ា ថេកណឡជី បាននាំចូលកង់ និងម៉ូតូអគ្គិសនី ដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក លក់ជូនប្រជាពលរដ្ឋកម្ពុជា សម្រាប់ជាមធ្យាបាយធ្វើដំណើរជាប្រចាំថ្ងៃដោយចំណាយតិចបំផុតបើធៀបនឹងម៉ូតូសាំង។

លោក យីវ ផាន់ណា បានបន្ថែមថា កម្មពិធីបើកលក់ផលិតផលកង់ និង ម៉ូតូ អគ្គិសនីនៅថ្ងៃនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានានៃការប្រើប្រាស់ កង់ និង ម៉ូតូ អគ្គិសនី និងដើម្បីជម្រុញឲ្យមានការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកាន់តែទូលំទូលាយថែមទៀត។ យើងមានជំនឿចិត្តយ៉ាងមុតមាំក្នុងការផ្ដល់នូវផលិតផល និងសេវាកម្មល្អទៅកាន់អតិថិជនដែលជ្រើសរើសកង់ និងម៉ូតូអគ្គិសនី យ៉ាឌា យកទៅប្រើប្រាស់។

លោក យីវ ផាន់ណា បានបន្ថែមទៀតថា ប្រភេទកង់ និងម៉ូតូអគ្គិសនី យ៉ាឌា នឹងលក់ដាច់ខ្លាំងនៅលើទីផ្សារតាមរយៈគុណភាព និងសេវាកម្ម ក្នុងនោះ YADEA Cambodia មានសេវាកម្មជួសជុល និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ លោកពិតជាមានមោទនភាពដែលបានយកកង់ និងម៉ូតូអគ្គិសនីដែលមានគុណភាពខ្ពស់ និងជាម៉ាកយីហោដ៏ធំមកលក់ជូនប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ជាមធ្យាបាយ ធ្វើដំណើរប្រចាំថ្ងៃ និងប្រកបអាជីវកម្ម។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១០ ៧៦ ១៣ ១៣/ ០៩៩ ៧៦ ១៣ ១៣ ឬតាមរយៈហ្វេសប៊ុកផេក Yadea Cambodia៕