(ភ្នំពេញ)៖ អបអរសាទរ​ ! និស្សិត​មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលបានទទួលជ័យលាភីលេខ​ ១​ ក្នុងកម្មវិធី​ SmartStart ULP National Hackathon 2023។

ក្រុមនិស្សិត​ CADT មានគំនិតអាជីវកម្មឈ្មោះថា Wasteless ក្នុងការដោះស្រាយបញ្ហាដើម្បីជួយភោជនីយដ្ឋាន​ ដេីម្បីគ្រប់គ្រងសារពើភ័ណ្ឌប្រកបដោយប្រសិទ្ធភាព និងការពារកាកសំណល់អាហារដែលមិនចាំបាច់។ ជ័យលាភីនឹងធ្វើដំណើរកម្មសិក្សាបច្ចេកវិទ្យាទៅក្រៅប្រទេស។

បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៣ ថ្ងៃកន្លះ ក្រុមចំនួន ១២ ដែលមកពីសាកលវិទ្យាល័យចំនួន៨ផ្សេងគ្នា បានជោគជ័យក្នុងការធ្វើបទបង្ហាញពីដំណោះស្រាយអាជីវកម្មរបស់ពួកគេទៅកាន់គណៈកម្មការ នៅរសៀល ថ្ងៃសុក្រ ទី២៤ មីនា ២០២៣ នៅ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)។

ក្រុមចំនួន២ទៀតក៏បានទទួលរង្វាន់ Best Innovative Idea និង Best Performing Team ផងដែរ៕