(បាត់ដំបង)៖ ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៣នេះ ខ្នរ បានរៀបចំកម្មវិធី «ចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និងសារជាតិដែក» លើកដំបូង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលា​បឋមសិក្សា សម្តេច ជាស៊ីម ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង។

ពិធីនេះ បានធ្វើឡើងដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ដ្រីសាលាខេត្ត នាយកសាលា បុគ្គលិកសិក្សា អាណាព្យាបាល ក្រុមអាជីវករ និងបណ្ដាសិស្សានុសិស្ស កម្មវិធីដ៏ពិសេសនេះគឺបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃអាហារូបត្ថម្ភ និងសារជាតិចិញ្ចឹមនៅក្នុងចំណីអាហារ ពិសេសជាតិដែក ដែលយើងអាចរកបាននៅក្នុងបន្លែផ្លែឈើ ត្រីសាច់ និងសម្បូរបំផុតនៅក្នុងផលិតផលខ្នរ។

អង្គពិធីទាំងមូលបានផ្ដល់ជូនអ្នកចូលរួមនូវវគ្គអប់រំចំណេះដឹងអំពីចំណីអាហារជាមួយផលិតផលខ្នរ ដោយគួបផ្សំជាមួយនឹងសកម្មភាពកម្សាន្ដសប្បាយឥតរីងស្ងួត ការបង្ហាញនូវវិធីចម្អិនអាហារជាច្រើនមុខដោយប្រើផលិតផលខ្នរ និងចុងភៅជំនាញ ការភ្លក្សអាហារ និងការផ្ដល់ជូនផលិតផលសាកល្បងជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា ផលិតផលខ្នរ គឺផ្ដល់ជូនអតិថិជនលើសពីរសជាតិដ៏ឆ្ងាញ់ពិសា។ ការប្រើប្រាស់ផលិតផលខ្នរក្នុងការចម្អិនអាហារ គឺជាជម្រើសដ៏ឆ្លាតវៃ ដើម្បីទទួលបាននូវតុល្យភាពអាហារដ៏សមស្របសម្រាប់រាងកាយ។ ជាពិសេសនោះគឺលោកអ្នកនឹងទទួលបាននូវសារជាតិដែកដ៏ចាំបាច់ និងសំខាន់សម្រាប់សារពាង្គកាយពីផលិតផលខ្នរតែមួយមុខ។ មិនតែប៉ុណ្ណោះផលិតផលខ្នរ ផ្ដល់ជូនអតិថិជនលើសពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ ដោយផ្ដល់នូវជីវជាតិបំប៉នដ៏សម្បូរបែប ជាពិសេសគឺជាតិដែក ដែលជួយទ្រទ្រង់សារពាង្គកាយមនុស្ស ធ្វើឱ្យមានកម្លាំងមាំមួន និងសុខភាពល្អ។

នាឱកាសនោះ លោកស្រី ឃន យ៉ារ៉ាន់ អគ្គនាយិកាសាលាបឋមសិក្សាសម្តេច ជាស៊ីម ខេត្តបាត់ដំបង បានលើកឡើងថា ផលិតផលខ្នរ មិនត្រឹមតែធ្វើឱ្យមុខម្ហូបមានរសជាតិឆ្ងាញ់នោះទេ តែក៏ផ្ដល់នូវជីវជាតិខ្ពស់ផងដែរ ជាពិសេសគឺជាតិដែក! ទាំងក្មេង ទាំងមនុស្សចាស់ត្រូវការជាតិដែកដើម្បីឱ្យរាងកាយមាំមួន មានសុខភាពល្អ ហើយជួយពង្រឹងទៅដល់ប្រព័ន្ធការពារភាពស៊ាំរាងកាយប្រឆាំងនឹងការបង្ករោគផងដែរ។ កាលណាសុខភាពល្អ ខួរក្បាលនឹងឆ្លាតវៃ រៀនឆាប់ចេះឆាប់ចាំ ប្រលងនឹងបានជោគជ័យ ហើយជីវិតក៏នឹងល្អប្រសើរទៅតាមនោះដែរ។

ទន្ទឹមនឹងនេះអ្នកស្រី លឹម ពៅវណ្ណរី ប្រធានផ្នែកអាហារូបត្ថម្ភ កម្ពុជា-ឡាវ នៃក្រុមហ៊ុនយូនីលីវើកម្ពុជា បានឱ្យដឹងដែរថា ផលិតផលខ្នរ បានយកចិត្តទុកដាក់ និងខ្នះខ្នែងជាខ្លាំងចំពោះសុខភាពអតិថិជន។ ពួកយើងធានាធ្វើយ៉ាងណាឱ្យអតិថិជនជាទីស្រឡាញ់ ទទួលបានលើសពីរសជាតិដ៏ឆ្ងាញ់ពិសា នោះគឹសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយ និងសុខភាពល្អបរិបូរណ៍។

នកស្រី លឹម ពៅវណ្ណរី បានឱ្យដឹងទៀតថា កម្មវិធីដ៏ពិសេសនេះបានផ្ដល់ជូននូវព័ត៌មានដ៏សម្បូរបែបអំពីកេរ្ដ៍ឈ្មោះក្រុមហ៊ុន ក៏ដូចជាផលិតផលខ្នរ ដែលជាម៉ាកយីហោដ៏ល្បីឈ្មោះលំដាប់ថ្នាក់អន្ដរជាតិ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៣៨មកម៉្លេះ ដែលរហូតមកដល់ពេលនេះ មានផលិតផលជាច្រើនប្រភេទដូចជា៖ ដុំស៊ុប ម្សៅអំពិលសម្រាប់សម្លម្ជូរ ទឹកប្រេងខ្យង និងបបរកំប៉ុងខ្នរ ជាដើម ដែលមានលក់ក្នុងទីផ្សារប្រទេសកម្ពុជា និងលើសាកលលោក៕