(ភ្នំពេញ)៖ ដែកថែបអ៉ីតាលីម៉ាក វី បានចាប់ឆ្នោតម៉ូតូ Honda Dream 2023 ចំនួន ៨ គ្រឿងជូនអតិថិជន ដែលជាដេប៉ូចែកចាយគ្រឿងសំណង់ និងអតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដែលបានទិញដែកថែបអ៊ីតាលីម៉ាក V SD 295 និង V SD390 ក្នុងកម្មវិធី «ទិញឈ្នះ! ទិញឈ្នះ!»

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែនិយមគាំទ្រដែកថែបអ៉ីតាលីម៉ាក វី ជាពិសេសលើកទឹកចិត្តដល់អតិថិជនផ្សេងៗទៀត ឲ្យងាកមកប្រើផលិតផលដែលមានគុណភាពខ្ពស់សម្រាប់គម្រោងសាងសង់របស់ខ្លួន។

សូមបញ្ជាក់ដែរថា ដែកថែបអ៉ីតាលីម៉ាក វី ជាដែកដែលទទួលបានការគាំទ្រជាយូរឆ្នាំមកហើយពីសំណាក់អតិថិតិជនទាំងអ្នកសាងសង់ និងម្ចាស់សំណង់នានា ដោយសារផលិតផលមានគុណភាពខ្ពស់ មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ISO 9001:2015 ផលិតតាមស្តង់ដារជប៉ុន JIS ការចែកចាយទូលំទូលាយ ២៥ ខេត្តរាជធានី ជាមួយនឹងសេវាកម្មរហ័ស និងប្រកបដោយទំនួលខុសត្រូវខ្ពស់។

ក្រៅពីរង្វាន់ម៉ូតូ Honda Dream 2023 ចំនួន ៨ គ្រឿង ដែកថែបអ៉ីតាលីម៉ាក វី ក៏ចាប់រង្វាន់ផ្សងសំណាងផ្សេងទៀតរួមមាន ធុងបាស ទូរសព្ទ ទូទឹកកក មួកសុវត្ថិភាព និងភេសជ្ជៈជាច្រើនរង្វាន់ជូនអតិថិជនផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 092/090/070 55 34 56
ទំព័រហ្វេសប៊ុក (V-STEEL): https://www.facebook.com/VsteelCambodia/
តេឡេក្រាម: https://t.me/V_Steel_Official