(ភ្នំពេញ)៖ ក្រុមហ៊ុន Prince Real Estate Group បានរៀបចំព្រឹត្តិការណ៍ជួល «Taste of Togetherness» នៅព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាប្រកបដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

Prince បានផ្តល់ឱ្យយុវជនកម្ពុជា នូវឱកាសដើម្បីក្លាយជាអ្នកលក់រាយ ដោយផ្តល់ការជួលដោយឥតគិតថ្លៃរហូតដល់ 1ឆ្នាំ ។ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជាង 600នាក់ ហើយក្នុងនោះមានជាង 75នាក់ បានធ្វើការសាកសួរអំពីឱកាសជួលដែលមាននៅក្នុងផ្សារទំនើប ដែលរួមមានហាង តូប និងរទេះរុញ​។

ភ្ញៀវ​ត្រូវ​បាន​ទាក់ទាញយ៉ាងខ្លាំងជាមួយនឹង​សកម្មភាព​ជា​ច្រើន ​ដែល​ក្រុមហ៊ុនបានរៀបចំ រួម​មាន​ការ​សម្ដែង​ដោយ​តួ​ត្លុក របាំ​ប្រពៃណី​ខ្មែរ ​ក្បាច់​គុន ការ​គូរ​មុខ និង​ល្បែង​កម្សាន្តផ្សេងៗទៀតជាច្រើន។ លើសពីនេះ អ្នកចូលរួមក៏អាចទទួលទានស្រាបៀរដោយឥតគិតថ្លៃ នៅពេលដើរទស្សនាផ្សារទំនើបផងដែរ។ ចំណែកក្រុមគ្រួសារវិញ ក៏អាចរីករាយផងដែរជាមួយនឹងការលេងបាចទឹក និងការចែករង្វាន់ដ៏អស្ចារ្យ ។

លោក Jeremy Chea នាយកគ្រប់គ្រងទូទៅនៃព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បានថ្លែងថា «យើងពិតជារំភើបជាមួយនឹងអ្នកចូលរួមសម្រាប់ព្រឹត្តិការណ៍ជួល «Taste of Togetherness» របស់យើង។ ព្រឹត្តិការណ៍នេះគឺមានភាពជោគជ័យយ៉ាងខ្លាំង ហើយយើងក៏មានភាពរីករាយណាស់ដែរ ដែលមានមនុស្សជាច្រើនបង្ហាញចំណាប់អារម្មណ៍លើការជួលទីតាំងរបស់យើង»
លោកប​ន្ដថា ព្រឹត្តិការណ៍នេះក៏បានរំលេចនូវទិដ្ឋភាពសហគមន៍នៃអគារពហុមុខងារ ដែលមានបំណងបង្កើតអារម្មណ៍នៃការរួមបញ្ចូលគ្នា នៃសហគមន៍នៅក្នុងការអភិវឌ្ឍន៍។

សម្រាប់អាជីវករដែលខកខានមិនបានចូលរួមក្នុងព្រឹត្តិការណ៍ជួលនេះ ក្រុមហ៊ុន Prince Real Estate Group រីករាយនឹងរៀបចំកម្មវិធីដំណើរទស្សនកិច្ចជូនជាលក្ខណៈឯកជន ដែលលោកអ្នកអាចមើលឃើញនូវគ្រឿងបរិក្ខារដោយផ្ទាល់ និងជួបជាមួយអ្នកជំនាញផ្នែកជួល ដើម្បីពិភាក្សាអំពីជម្រើសដ៏ល្អបំផុត សម្រាប់អាជីវកម្មរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក Prince Real Estate Group តាមលេខខាងក្រោម៖ +85581334011៕