(អាហ្សង់ទីន)៖ ក្នុងវ័យ ៣៥ឆ្នាំ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានក្លាយជាកីឡាករតំបន់អាមេរិកខាងត្បូង រកបានគ្រាប់ស៊ុតបញ្ចូលទីជាមួយជម្រើសជាតិអាហ្សង់ទីន លើសពី ១០០គ្រាប់ហើយ, បន្ទាប់ពីរកបាន ៣គ្រាប់ជាមួយលទ្ធផល ៧-០ ទៅលើក្រុមគួរ៉ាកាវ (Curacao) នៃការប្រកួតមិត្តភាពអន្តរជាតិ។

លេងបានត្រឹម ២០នាទី Messi បានបង្កើតឱ្យមានគ្រាប់ស៊ុត ហើយក៏បន្តរកបាននៅនាទី៣៣ និងនាទី៣៧ ដ្បិតមិត្តរួមក្រុម Gonzalez, Enzo Fernandez នឹងកីឡាករ Angel Di Maria រួមចំណែករកបានលទ្ធផល ៧-០ ឱ្យក្រុមជើងឯកពិភពលោក Word Cup 2022 ដែលពេលនេះដឹកនាំដោយលោក Lionel Scaloni។

រំលឹកផងថា គិតមកដល់ពេលនេះ Messi រកបានគ្រាប់ស៊ុតជាមួយក្រុមអាហ្សង់ទីន បានចំនួន ១០២គ្រាប់ និងសរុប ១១៨គ្រាប់នៅគ្រប់កម្រិតជាមួយក្រុមជម្រើសជាតិ, ដ្បិតប្រភពពី Daily Mail បានឱ្យដឹងថា Messi ដែលជាប្រធានក្រុមអាហ្សង់ទីន កំពុងតាមពីក្រោយបរុសឆ្នើម ២នាក់ មានកីឡាករ Cristiano Ronaldo ដែលកំពុងរកបាន ១២២គ្រាប់ជាមួយព័រទុយហ្គាល់ និងអតីតកីឡាករអ៉ីរ៉ង់ Ali Daei ដែលរកបាន ១០៩គ្រាប់៕