(ភ្នំពេញ)៖ ផ្អែកលើគោលគំនិតនៃ កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍ទៅវិញទៅមក និងការរួមចំណែកដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Viettel Cambodia (Metfone) និង ISI Group (ISI) ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ ISI​ Group។

យោងតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ភាគីទាំងពីរ នឹងប្រើប្រាស់គុណសម្បត្តិ និងភាពខ្លាំងរបស់ខ្លួន ដើម្បីគាំទ្រគ្នាទៅវិញទៅមក។ មិត្តហ្វូននឹងធានាបាននូវបណ្តាញជុំវិញតំបន់ដែល ISI Group កំពុងវិនិយោគក្រៅពីផ្សារទំនើប K Mall ហើយ Metfone នឹងសហការលើទីផ្សារឱ្យកាន់តែទូលំទូលាយ។

Metfone ក្រុមហ៊ុនអាជីវកម្មទូរគមនាគមន៍បានយល់ព្រម ក្លាយជាអ្នកឧបត្ថម្ភដ៏សំខាន់ដែលមាន ដូចជា៖ ការបំភ្លឺភ្លើង​​នៅ​កីឡដ្ឋាន​ដង្កោ​សែន​ជ័យ និង​បាន​ឯកភាព​ពិនិត្យ​ការ​ឧបត្ថម្ភ​ក្លិប​បាល់ទាត់ឯករាជ្យ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមិត្តហ្វូន និង ISI បង្កើតលក្ខខណ្ឌសម្រាប់កីឡាករក្នុងការអនុវត្ត និងប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈបន្ថែមទៀត រួមចំណែកនាំកីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅរកភាពជោគជ័យថ្មីៗនាពេលអនាគត។ ក្រុមហ៊ុន Metfone ក៏នឹងអនុញ្ញាតឱ្យក្រុមក្រុមហ៊ុន ISI ប្រើប្រាស់វេទិកាឌីជីថល Metfone សម្រាប់គោលបំណងទីផ្សារផងដែរ។

ថ្លែងក្នុងពិធីធីចុះហត្ថលេខានេះ អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក កាវ ម៉ាញ ដឹក (Cao Manh Duc) បានចែករំលែកថា៖ «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងធុរកិច្ចទាំងពីរនៅថ្ងៃនេះមិនត្រឹមតែរំពឹងទុកថានឹងរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Metfone និង ISI Group ប៉ុណ្ណោះទេ តែថែមទាំងជាមូលដ្ឋានដ៏សំខាន់សម្រាប់ ចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៃប្រទេសកម្ពុជាផងដែរ»។

បន្ទាប់ពីប្រតិបត្តិការជាង ១៤ ឆ្នាំនៅក្នុងទីផ្សារកម្ពុជា មិត្តហ្វូនគឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលតែងតែត្រួសត្រាយ ច្នៃប្រឌិត និងបង្កើតការងារដល់កម្មករដោយផ្ទាល់ជាង ៣ពាន់នាក់ បានរួមចំណែកផ្តល់ថវិកាដល់ប្រទេសជាម្ចាស់ផ្ទះបានជិត ១ ពាន់លានដុល្លារអាមេរិក។

ISI គឺជាសាជីវកម្មពហុឧស្សាហកម្ម ដែលមានបទពិសោធន៍ ២៥ ឆ្នាំ ហើយតែងតែជាអ្នកដឹកនាំទីផ្សារក្នុងវិស័យសំណង់ សួនឧស្សាហកម្ម អគារពាណិជ្ជកម្ម ដែលទទួលបានជោគជ័យ និងជាទីគោរព។ ISI តែងតែប្តេជ្ញាចិត្តក្នុងការកសាងធនធានមនុស្ស ការវិនិយោគលើបច្ចេកវិទ្យានិងរួមគ្នានាំយកផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបំផុតទៅកាន់អតិថិជន៕