(អាមេរិក)៖ តារាទូរទស្សន៍ល្បីម្នាក់របស់អាមេរិក និងជាអ្នកជំនួញ Kim Kardashian ត្រូវបានរាយការណ៍មកថា នឹងងាកទៅសម្តែងក្នុងរដូវកាលថ្មីនៅនៃស៊េរីរឿង «American Horror Story» របស់ FX ដែលជាការផលិតរួមគ្នាជាមួយ Ryan Murphy។ នេះបើតាមការចេញផ្សាយរបស់សាព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

Kardashian នឹងសម្តែងរួមគ្នាជាមួយ Emma Roberts ក្នុងរដូវកាលទី១២ របស់កម្មវិធីនាពេលខាងមុខ ដោយផ្អែកលើសៀវភៅ ដែលមានឈ្មោះថា «Delicate Condition»។ ប្រលោមលោកដែលគ្រោងនឹងចេញផ្សាយនៅក្នុងខែសីហានេះ ត្រូវបានគេពិពណ៌នា នៅក្នុងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតថា «និយាយពីការរំភើបរីករាយរបស់ស្ត្រីម្នាក់ ដើម្បីធ្វើឲ្យប្រាកដថា ការមានផ្ទៃពោះនឹងមិនកើតឡើងចំពោះនាងឡើយ»

Murphy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រឿង «American Horror Story» អ្នកនិពន្ធ Halley Feiffer បានបង្កើត «តួនាទីដ៏រីករាយ ទាន់សម័យ និងគួរឲ្យភ័យខ្លាចជាពិសេសសម្រាប់ Kim ហើយរដូវកាលនេះ គឺមានមហិច្ឆតា និងមិនដូចអ្វីដែលយើងធ្លាប់ធ្វើ»

គួរជម្រាបថា Kardashian បានក្លាយជាអ្នកសិល្បៈក្នុងវិស័យប៉ុប ក្នុងពេលដែលនាងមានវ័យ១៤ឆ្នាំ ជាមួយបងប្អូនស្រីរបស់នាង តាមរយៈកម្មវិធី «Keeping Up with the Kardashians» ដែលបានបញ្ចប់នៅឆ្នាំ ២០២១៕