(ភ្នំពេញ)៖ អរឡើងសន្លប់ ពេលគាស់ឃើញរង្វាន់ប្រាក់សុទ្ធ២ម៉ឺនដុល្លារនៅក្រោមក្រវិលកំប៉ុង Cambodia Beer អតិថិជនកំពូលសំណាងមួយរូបនេះ បានជាវ Cambodia Beer កន្លះកេសក្នុងឱកាសជួបជុំបងប្អូនមកលេងពីថៃនាពេលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

បងស្រីដែលសំណាងជាងគេនោះមានឈ្មោះថា សាំង គឹម រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ប្រកបរបធ្វើចំការ បានសម្តែងអារម្មណ៍រំភើបជាខ្លាំងថា៖ «សូមអរគុណដល់ Cambodia Beer ដែលផ្តល់ជូនរង្វាន់ពិតៗ ឈ្នះរង្វាន់ពិតៗ សម្រេចនូវក្តីប្រាថ្នារបស់ខ្ញុំក្នុងការបង្កើតរបររកស៊ីលក់ដូរ។ ខ្ញុំមិនដែរគិតថាខ្ញុំនឹងមានលុយ២ម៉ឺនដុល្លារកាន់ក្នុងដៃនោះទេ»

បងស្រីបានបន្តឲ្យដឹងទៀតថា គាត់តែងតែចង់បើកលក់ដូរតែមិនមានដើមទុនគ្រប់គ្រាន់សម្រាប់សម្រេចនូវក្តីប្រាថ្នា តែបន្ទាប់ពីចូលឆ្នាំថ្មីហើយ បងស្រីនឹងធ្វើឲ្យក្តីស្រមៃក្លាយជាការពិតជាមួយលុយសុទ្ធ២ម៉ឺនដុល្លារនេះ។ 

គួរឲ្យរំភើបសម្រាប់បងស្រីណាស់! តើអ្នកណានឹងក្លាយជាអតិថិជនសំណាងបន្ទាប់? 

ពិសាដោយការទទួលខុសត្រូវ