(ភ្នំពេញ)៖ កម្មវិធីអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិ គួច ម៉េងលី ត្រូវបានរៀបចំឡើងជាលើកទី២៩០ ដោយមូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
កម្មវិធីអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី២៩០ បានបរិច្ចាគអាហារសប្បុរសធម៌ ជាបបរគ្រឿង និងសម្លៀកបំពាក់ចំនួន ១៦កញ្ចប់ ដល់កុមារកំព្រាចំនួន ១១៥នាក់ នៅសមាគមស្នាមញញ្ញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលមានទីតាំងនៅភូមិជើងកើប ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខភាព សហគមន៍ និងសង្គម។ អ្នកឧកញ៉ា ត្រូវបានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជប្រកាសនីយប័ត្រ ផ្តល់គោរម្យងារកិត្តិយស ជា «បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍» ដោយសារសកម្មភាពជួយសង្គម៕